ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩

510
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ អ្នក​ប្រកបការងារ​សព្វបែបយ៉ាង​នា​ថ្ងៃនេះ​ឃើញថា​មិនសូវ​ហុច​ជា ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ឡើយ​ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ ទាល់តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ឱ្យ​សប្បាយចិត្ត និង​បញ្ហា​តូចធំ​ដែល បម្រុង​រត់​ចូល​អាច​រត់ចេញ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ បើ​ចង់​ធ្វើ​ជំនួញទីជិត​ឆ្ងាយ​មិន​ថ្វី​ទេពី​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ចរចា​បញ្ហា​ស្នេហា​ថ្មីថ្មោង​តែង​ទទួល​ផ្លែផ្កា និង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​៕

ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​តែង​កើត​អារម្មណ៍​តានតឹង​ព្រោះតែ បញ្ហា​យាយី​ច្រើន​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​មិនសូវ​ឆ្លើយតប​ដូច​ការរំពឹងទុក​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កុំ​សំលឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង ប្រទើស​និង​រឿង​រ៉ាវ​យាយី​ច្រើន​បន្តិច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​រកាំរកូស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ត្រូវ​គ្នា ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ច្រើន​ពិសេស​ងាយ​កើត​បញ្ហា​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ការរស់នៅ​លោកអ្នក ងាយ​មានរឿង​ជម្លោះ​វិវាទ​ផង​ចូរ​ចេះ​រំងាប់​ចិត្ត​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់ ឡើយ នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​បើ​ពុំ​នោះទេ​នឹង​នាំយក​រឿងរ៉ាវ​ក្តៅក្រហាយ ដាក់ខ្លួន​ចៀស​ពុំរួច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ស្ថានភាព​លំបាក​ក្នុង​ការរក ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏​នៅមាន​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឈ្លក់​វង្វេង​ក្នុង​រឿង​ស្នេហា​ច្រើនពេក​ហើយ​ត្រូវ​រក ពេលវេលា​នេះ​បំពេញការងារ​វិញ​ទើប​ជាការ​ប្រពៃ​ជាង​៕

ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយពី​ព្រោះថា ផល​ល្អៗ​តូចធំ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​មួយចំនួន​វិញ​ថែមទៀត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក នា​រដូវ​ខែវស្សា​៕

ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​ខ្លះ​យាយី ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ការពារ​អាត្មា​ខ្លួន​ទើប អាច​ចៀសផុត​រាល់​ជម្លោះ​វិវាទ​ឬ​រឿង​រាវ​អាក្រក់​ណាមួយ​ឡើង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោក អ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ពិសេស​ទោះ ធ្វើ​អ្វីៗ​ក៏​តែ​មិន​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។ ក្រៅពីនេះ​បើ​មានការ​សម្រេចចិត្ត រឿង​សំខាន់​ឬ​ជួបចរចា​ពី​រឿង​អ្វីមួយ​តែង​ភ្លាត់​ឱកាស​ឬ​មិន​សម្រេច​ដូច​គាប់​បំណង​នោះ ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់​មុខខ្លា​ដាក់គ្នា​៕

ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ​ឯ​ផល​កម្រៃ​ក៏​ច្រើន គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​គាប់ ប្រសើរ​គួរសម​៕

ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ដែល​បាន​ត្រៀម​រួចរាល់​តែង​ជោគ ជ័យ​ដូច​គាប់​បំណង​ផង​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការលំបាក លំបិន និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។ ចំណែក​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ​ទើប​មិនកើត​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​តោង​តែ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ និង​មិនត្រូវ​ព្រងើយ កន្តើយ​ឡើយ​បើ​ពុំ​នោះទេ​បញ្ហា​មួយចំនួន​នឹង​កាន់តែ​ធ្លាក់​ជាប់ផុង​បន្ថែមទៀត​ជាក់​ជា​ពុំ ខាន​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ហើយ ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស ព្យាបាទ​យាយី​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ប្រើ​បញ្ញា​តែង​អា​ចរក​ច្រកចេញ​ជា និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូង ចម្រាស​ជាមួយ​អ្នកដទៃ​។​ការរស់នៅ​លោកអ្នក​គប្បី​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ប៉ុណ្ណោះ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ភ្លឺ​ថ្លា​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​មាន ការប្រែប្រួល​ខាង​អារម្មណ៍​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​កើតជា​រឿងរ៉ាវ​ណាមួយ​កើតឡើង​។ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​ល្អក់កករ​នាំ​សៅហ្មង ច្រើន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​មិនតិច​ដែរ​ទេ​៕