ថ្ងៃទី​០៤​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1005
ចែករម្លែក

•​ឆ្នាំ​១៨៨៦ ប្រជាជន​បារាំង បាន​ជូន​កាដូ​រូបសំណាក​សេរីភាព (Statue of Liberty) ទៅឱ្យ​ប្រជាជន សហរដ្ឋអាមេរិក ។​
​ ​
•​ឆ្នាំ​១៩១៨ ក្រុមប្រឆាំង​នៃ គណបក្ស​ការងារ​សង្គម​ប្រជាធិបតេយ្យ រុស្ស៊ី (Russian Social Democratic Labor Party) សម្លាប់​អធិរាជ​រុស្ស៊ី នី​កូ​ឡាស​ទី​២ (Nicholas II) និង​គ្រួសារ របស់គាត់ ។​
​ ​
•​ឆ្នាំ​១៩៤៦ បន្ទាប់ពី​៣៨១ ឆ្នាំ​នៃ​ច្បាប់​អាណានិគម​ឥតឈប់ឈរ​ដោយ​ប្រទេស​មហាអំណាច​ផ្សេងៗ ហ្វីលីពីន បានទទួល​ឯករាជ្យ​ពី​សហរដ្ឋ អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៥០ ការផ្សព្វផ្សាយ លើកដំបូង នៃ​វិទ្យុ​អឺរ៉ុប​សេរី នៅ​រដ្ឋធានី ប្រាក (Prague) សាធារណរដ្ឋ​ឆែក (Czech Republic) ។​
​ ​
•​ឆ្នាំ​១៩៥៩ ជាមួយនឹង​ការ បញ្ចូល​អា​ឡា​ស្កា​ជា​រដ្ឋ​ទី​៤៩ នៃ សហរដ្ឋអាមេរិក ទង់ជាតិ​អាមេរិក ដែលមាន​ផ្កាយ​ចំនួន​៤៩ ត្រូវបាន​បោះ ពុម្ព​ចេញ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​ដដែល នៅ​ទីក្រុង​ភី​ឡា​ដែល​ភី រដ្ឋ​ភែ​ន​ស៊ី​ល​វេ​នី (Philadelphia, Pennsylvania) ។​
​ ​
•​ឆ្នាំ​១៩៦០ យោងតាម​ការ បញ្ចូល​ហា​វ៉ៃ ជា​រដ្ឋ​ទី​៥០ នៃ​សហរដ្ឋ អាមេរិក នៅ​ថ្ងៃទី​២១ សីហា ១៩៥៩ ទង់ជាតិ​អាមេរិក ដែលមាន​ផ្កាយ ចំនួន ៥០ ត្រូវបាន​បោះពុម្ព​ចេញ​ជា​លើក ដំបូង​ក្នុងពេល​ជិត​១០​ខែ​កន្លះ ក្រោយ នៅ​ទីក្រុង​ភី​ឡា​ដែល​ភី រដ្ឋ​ភែ​ន​ស៊ី​ល​-​វេ​នី ។​
​ ​
•​ឆ្នាំ​១៩៦៦ ប្រធានាធិបតី លីន​ដុន ប៊ី ច​ន​សុន (Lyndon B. Johnson) ចុះហត្ថលេខា​លើ​ច្បាប់ សេរីភាព​សារព័ត៌មាន​ចូលទៅក្នុង ច្បាប់​សហរដ្ឋអាមេរិក ។ ច្បាប់​មាន ប្រសិទ្ធភាព​នៅ​ឆ្នាំ​បន្ទាប់ ។​
​ ​
•​ឆ្នាំ​១៩៨២ អ្នកការទូត អៀរ​ឡង់​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ យោធា​លី​បង់ នៅ​លី​បង់ ។​
​ ​
•​ឆ្នាំ​១៩៩៧ យានអវកាស Pathfinder របស់​ណា​សា បាន​ចុះចត នៅលើ​ផ្ទៃ​ខាងក្រៅ​នៃ​ផ្កាយ​ព្រះ​អង្គារ ។​
​ ​
•​ឆ្នាំ​២០០៦ កូរ៉េខាងជើង ធ្វើតេស្ត​គ្រាប់​មី​ស៊ី​ល រយៈ​ចម្ងាយ​ជិត ចំនួន​៤​គ្រាប់​, មី​ស៊ី​ល​រយៈ​ចម្ងាយ មធ្យម ចំនួន​មួយ​គ្រាប់ និង​គ្រាប់​មី​ស៊ី​ល Taepodong-2 រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់ ។ គ្រាប់​មី​ស៊ី​ល រយៈពេល​ចម្ងាយ ឆ្ងាយ Taepodong-2 បាន​រាយការណ៍ មក​ថា បរាជ័យ​នៅ​កណ្តាល​អាកាស លើ​សមុទ្រ​ជប៉ុន ៕ ស្រាវ​ជ្រាយ​៖ វិវឌ្ឍន៍​

ប្រជាជន​បារាំង បាន​ជូន​កាដូ​រូបសំណាក​សេរីភាព ទៅឱ្យ​ប្រជាជន​សហរដ្ឋអាមេរិក​