ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨

461
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​នឹង នាំ​ការសោកស្តាយ​នៅពេល​ក្រោយ​វិញ​ពុំខាន​។​ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ ដូចនេះ​បើ​បានជ្រើសរើស​ថ្ងៃ​ល្អ​វិញ​ទើប​ប្រសើរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ល្បែង​កាមគុណ​ដាក់ខ្លួន​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខសោក ហើយ​ខូចអនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ណាត់​នរណាម្នាក់​ឬ​ដៃគូ​ស្នេហា​តែ​កើត​មានការ​រកាំ ចិត្ត​ពិសេស​អាច​ត្រូវ​ទទួលរង​ស្តីបន្ទោស​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ចូរ​លោកអ្នក​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​បន្តិចបន្តួច​ណាមួយ​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ផល​ចំណូល​អ្វី​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អា​ចរក​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ប៉ុណ្ណោះឯង​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​ច្រើន​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់ យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ទទួលជោគជ័យ​គ្រាន់​គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា ការបណ្តាក់ទុន ឬការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ផល មិនល្អ​តែង​កើតមាន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុងការ រក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់ ស្រួលខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ងាយ​ជួប​បញ្ហា​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​មាន​បញ្ហា​រកាំរកូស​ខ្លះៗ កើតឡើង ប៉ុន្តែ​ក៏មាន​ភាព​លូតលាស់​ទៅមុខ​គួរសម​ផង​។ ការរស់នៅ​វិញ​តែង​កើត​ភាព​ប្រទាំង ប្រទើស​និង​មាន​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​ហើយ​ត្រូវ​អត់ធ្មត់ តស៊ូ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ច ការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​វិធី​អ្វី មួយ​ពីព្រោះថា​ជា​ពេលវេលា​ហុច​ផល​ល្អៗ​មកវិញ​ផង​។ ក្រៅពីនេះ​នៅ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង តែង​សម​ដូច​ប្រកប​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែងមាន​បញ្ហា​យាយី​និង​កើតរឿង​ខ្វាយខ្វល់ ច្រើន​ដូចនេះ​ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំណែក​រាល់​ការបំពេញ​ការងារ​បើ​មាន​ចៅ ហ្វា​យ​នាយ​ស្តីបន្ទោស​ឬក៏​លោក​អ្នកធ្វើ​អ្វីមួយ​ឱ្យមាន​កំហុសឆ្គង​ពុំ​ចាំបាច់​បកស្រាយ​ប៉ប៉ាច់ ប៉ប៉ោច​ច្រើន​បើ​ពុំ​នោះទេ​រឿង​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ហើយ​នាំ​តែ​រងគ្រោះ​នៅពេល​ក្រោយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ស្ត្រី​ងាយ​កើត រឿងរ៉ាវ​យាយី​ផង​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សីបញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ វិវាទ​ឈានដល់​ការមើល​មុខ​គ្នា​លែង​សូវ​ចំ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះបី​ដួង​រាសី​ខ្ពស់ត្រដែត​ពិតមែន​ប៉ុន្តែ​បើ​ចង់​ធ្វើ​អ្វី​លោកអ្នក​មិន អាច​ផ្តេកផ្តួល​លើ​ជោគវាសនា​បានឡើយ​ពីព្រោះថា​មិន​ដូច្នេះ​ផល​ល្អ​ដែល​បម្រុង​រត់​ចូល​បែរជា​បោល​ចេញទៅ​វិញ​ទេ​។ សម្រាប់​អំឡុងពេល​នេះដែរ​សម្រាប់​ស្ត្រី​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព និង បញ្ហា​ឧប្បត្តិហេតុ​ពីព្រោះថា​ងាយ​កើតឡើង​ផងដែរ​។ ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយ តប​គ្រាន់​កក់ក្តៅ​ជានិច្ច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​ពីព្រោះថា​ផល​ល្អ ៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕