ថ្ងៃទី​០៥​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

995
ចែករម្លែក

•​ឆ្នាំ​១៨៨២ ស្តង់ដារ​ប្រេង នៅ​រដ្ឋ​ញូ​វ​ជេ​ស៊ី (Standard Oil of New Jersey) ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៨៨៨ ប៊ែ​រថា បេន​ហ្ស៍ (Bertha Benz) បាន​បើក​ម៉ូតូ​ពី​ក្រុង ម៉ាន់​ហេម (Mannheim) ទៅ​ក្រុង ហ្វ័​រ​ហ្សេ​ម (Pforzheim) ប្រទេស អាល្លឺម៉ង់ ហើយ​ត្រឡប់មកវិញ ដែលជា រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​នៃ​ការធ្វើដំណើរ ដោយ​ម៉ូតូ ។​
​ ​
•​ឆ្នាំ​១៩១៤ នៅ​ទីក្រុង ក្លេ​វេ​លែ​ន រដ្ឋ​អូ​ហៃ​យ៉ូ (Cleveland, Ohio) ភ្លើង​សញ្ញា​ចរាចរ​អគ្គិសនី ដំបូង​ត្រូវបាន​ដំឡើង ។​
​ ​
•​ឆ្នាំ​១៩៤៤ សង្គ្រាមលោក លើក​ទី​២៖ អ្នក​បដិវត្តន៍​ប៉ូឡូញ បាន រំដោះ​ជំរុំ​ពលករ​អាល្លឺម៉ង់ មួយ នៅ ទីក្រុង​វ៉ា​សូវី (Warsaw) ប្រទេស​ប៉ូឡូញ ដោយ​ដោះលែង​អ្នកទោស​ជី​ហ្វ (Jewish) ៣៤៨ នាក់​ឱ្យមាន​សេរីភាព​។​
​ ​
•​ឆ្នាំ​១៩៤៩ រញ្ជួយ​ដី​មួយ បាន​បំផ្លាញ​ទីក្រុង​ចំនួន​៥០ នៅ​ប្រទេស អេក្វាទ័រ (Ecuador) និង​សម្លាប់​មនុស្ស ច្រើនជាង​៦.០០០​នាក់ ។​
​ ​
•​ឆ្នាំ​១៩៦៣ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាពសូវៀត ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ហាមប្រាម ការធ្វើ​តេ​ស្តិ៍​នុយក្លេអ៊ែរ (nuclear test ban treaty-​សន្ធិសញ្ញា​ដែល​ហាមឃាត់ រាល់​ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​ទាំ​ង​អស់ លើកលែង​ការ​បំផ្ទុះ​នៅក្រោម​ដី​) ។​
​ ​
•​ឆ្នាំ​១៩៧៤ សង្គ្រាម​វៀត​-​ណា​ម​៖ សភា​អាមេរិក បាន​តម្កល់​លុយ មួយ​ពាន់​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ ដល់​យោធា​នៅ​វៀតណាម​ខាងត្បូង ។​
​ ​
•​ឆ្នាំ​១៩៨៩ ការបោះឆ្នោត ទូទៅ​បានធ្វើ​ឡើង​នៅ​នី​កា​រ៉ា​ហ្កា (Nica ra gua) ដោយ​គណបក្ស សង្គមនិយម សង់​ឌី​នី​ស្តា ហ្វ្រុ​ន​ធ៍ (Sandinista Front) បានឈ្នះ​សំឡេងឆ្នោត​ភាគច្រើន​។​
​ ​
•​ឆ្នាំ​២០០៣ ឡាន​បង្កៃគ្រាប់ បែក​មួយ​បាន​ផ្ទុះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​រដ្ឋធានី​ចា​ការ​តា (Jakarta) ខាងក្រៅ សណ្ឋាគារ​ម៉ា​រី​យ៉ូ​ត (Mariott) បាន សម្លាប់​មនុស្ស​១២​នាក់ និង​របួស​១៥០ នាក់ ។​
​ ​
•​ឆ្នាំ​២០១០ គ្រោះថ្នាក់​នៃ អណ្តូងរ៉ែ​កូ​ព្យ៉ា​ប៉ូ (Copiapo) បានកើត ឡើង​ដោយ​កម្មករ​អណ្តូងរ៉ែ ជនជាតិ ឈី​លី ៣៣​នាក់ បាន​ជាប់​នៅក្រោម​ដី ជម្រៅ​២.៣០០​ហ្វី​ត ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

នៅ​ទីក្រុង​ក្លេ​វេ​លែ​ន រដ្ឋ​អូ​ហៃ​យ៉ូ ភ្លើង​សញ្ញា​ចរាចរ​អគ្គិសនី​ដំបូង​ត្រូវបាន​ដំឡើង​