ថ្ងៃទី​០៥ ខែកញ្ញា ២០១៨

833
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន​ហើយ ពីព្រោះថា ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ផង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​ដល់​លោកអ្នក​ក្នុងការ​ទំនាក់ទំនងរ​ក​ស៊ី​ជួញដូរ​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាព​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន លូតលាស់​និង​មាន​ជោគជ័យ​ផងដែរ​។ ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់ ទៅមុខ​ទោះ​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​

​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​និង​មានរឿង​រាវ​យាយី​ច្រើន​ម្ល៉ោះ ហើយ​បើ​មិនមាន​ការព្យាយាម​ទេ​ពិតជា​មិន​ទទួលជោគជ័យ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​រកាំចិត្ត​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ តឹង​ណាស់ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​សន្សឹមៗ​ពីព្រោះថា​ងាយ ភ្លាំងភ្លាត់​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​លូតលាស់​តិច​តួច​ពិសេស​ងាយ​កើត រឿងរ៉ាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប ប្រសើរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ ពីព្រោះថា​ផល​តែង ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការប្រកប​ជំនួញ​ទី​ឆ្ងាយ​មាន​ភាព​សុខដុម ហើយ​ការរក​ផល ចំណូល​ចិញ្ចឹម​គ្រួសារ​ក៏មាន​ភាពល្អប្រសើរ​ដែរ​។​ការរស់នៅ​លោកអ្នក​បើ​ជួប​បញ្ហាលំបាក​នឹង​បាន​ធូរស្រាល​ហើយ​រឿង​រាវ​ខ្លះ​ដែល​អាក្រក់​អាច​ប្រែ​មក​ល្អ​វិញ​ផង​បើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ឃើញថា​មានការ​លូតលាស់​គួរសម​ដូចនេះ​បើ​ចង់​ដោះស្រាយ ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី បន្តិច​ហើយ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហា​រកាំ​ចិត្តច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ ការធ្វើ ដំណើរ​ទៅ​ទិសឦសាន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​ធ្វើ​អ្វី តែង​ហុច​ផល​មិន​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។ ការរស់នៅ​លោកអ្នក​មានរឿង​លំបាក ផ្លូវចិត្ត​ចូលលុកលុយ​ផងដែរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានរឿង​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ខ្លះ​ដែរ​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្នប្រយែង​ព្រោះថា​ផល​អាក្រក់ៗ​មាន​តាម​ជាប់​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​និង​មាន​បញ្ហា​ងាយ​ប៉ះទង្គិច​ចំពោះ​គ្នា​ណាស់​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្លឹង​លើ​កិច្ចការងារ​អ្វី​នោះ​នឹង​ឆ្លើយតប​ជា​ផ្លែ​គ្រាន់​កក់ ក្តៅ​ពុំខាន​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត​និង​មាន​បញ្ហា​ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​ឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី​ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា​”​លិច​ទូក កណ្តាលទន្លេ​”​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ​នឹង​ជួប ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ​។​

​រីឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​មើលគេមើលឯង​ពីព្រោះថា​ងាយ​ជះ ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។ ការរស់នៅ​ងាយ​ជួប​នូវ​ភាព​ប្រទាំង​ប្រទើស​ជាមួយ មនុស្ស​នៅក្បែរ​ខ្លួន​ណាស់ ហេតុនេះ​យក​ល្អ​គួរ​បិទ​ភ្នែក​បិទ​ត្រចៀក​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ ឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​រកាំចិត្ត​ច្រើន​ប​ន្តិ​ច ហើយ​ផល​កម្រៃ ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​អត់ឱន​និង​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន ច្រើនជាង​នេះ​ទើប​ប្រសើរ​៕