ថ្ងៃទី​០៦​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

609

•​ឆ្នាំ​១៩៦៤ ម៉ាឡាវី (Malawi) ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ។​
​ ​
•​ឆ្នាំ​១៩៦៦ ម៉ាឡាវី ក្លាយជា សាធារណរដ្ឋ​មួយ ដោយមាន​លោក ហា​ស្តី​ង​ស៍ បង់​ដា (Hastings Banda) ជា​ប្រធានាធិបតី​ដំបូង ។​
​ ​
•​ឆ្នាំ​១៩៦៧ សង្គ្រាមស៊ីវិល នី​ហ្សេ​រី​យ៉ា (Nigerian Civil War)៖ កងទ័ព​នី​ហ្សេ​រី​យ៉ា​ឈ្លានពាន​ប៊ីយ៉ា​ហ្វ្រា (Biafra) ដែលជា​ការចាប់ផ្តើម​នៃ សង្គ្រាម ។​
​ ​
•​ឆ្នាំ​១៩៧៥ កូ​ម័​រ (Comoros) ប្រកាស​ឯករាជ្យ​ពី​បារាំង ។​
​ ​
•​ឆ្នាំ​១៩៨៦ ដេ​វី​ស ភិន​នេ​យ៍ (Davis Phinney) ក្លាយជា​ជនជាតិ អាមេរិកាំង​ដំបូង ដែល​ឈ្នះ​ការ ប្រណាំង​កង់​តួរ ដឺ ហ្វ្រ​ង់ (Tour de France) ។​
​ ​•
​ឆ្នាំ​១៩៨៨
ទីតាំង​ផលិត ប្រេង ផាយ​ភឺ​រ អាល់​ហ្វា (Piper Alpha) នៅ​សមុទ្រ​ខាងជើង ត្រូវបាន​បំផ្លាញ ដោយ​ការផ្ទុះ និង​អគ្គិភ័យ ។ កម្មករ ប្រេង​១៦៧​នាក់ បាន​បាត់​បង់ជីវិត ។ វា ជា​មហន្តរាយ​ប្រេង​នៅក្នុង​សមុទ្រ​ដ៏ អាក្រក់​បំផុត​នៃ​ពិភពលោក ។​
​ ​
•​ឆ្នាំ​១៩៨៩ ការសម្លាប់​នៅ រថយន្តក្រុង​៤០៥ ដែល​ធ្វើដំណើរ​ពី តែ​ល អា​វីវ (Tel Aviv) ទៅ​យេ​រូ​សា​ឡឹម (Jerusalem), អ៊ីស្រាអែល ។ អ្នក ដំណើរ​១៤​នាក់ ត្រូវស្លាប់​នៅពេលដែល​ជនជាតិ​អារ៉ាប់​ម្នាក់​បាន សម្លាប់ អ្នកបើកបរ ខណៈដែល​រថយន្តក្រុង កំពុងបើក​នៅ​មាត់ច្រាំង​នៃ​ចំណោត​ថ្ម ។​
​ ​
•​ឆ្នាំ​១៩៩៨ ព្រលាន​យន្ត ហោះ កៃ​តាក់ (Kai Tak) នៅ​ហុងកុង ត្រូវបាន​បិទ ហើយ​ព្រលានយន្តហោះ អន្តរជាតិ​ហុងកុង​ថ្មី នៅ​កោះ Chek Lap Kok បាន​បើក​ប្រតិបត្តិការ ។​
​ ​
•​ឆ្នាំ​២០០៦ ច្រក​ភ្នំ Nathula រវាង​ឥណ្ឌា និង​ចិន ដែល​បាន​បិទ​ក្នុង អំឡុង នៃ​សង្គ្រាម​រវាង​ចិន និង​ឥណ្ឌា (Sino-Indian War) អស់​រយៈពេល​៤៤ ឆ្នាំ បាន​បើក​ឡើងវិញ​សម្រាប់ធ្វើ​ជំនួញ ៕ ​ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​កងទ័ព​នី​ហ្សេ​រី​យ៉ា​ឈ្លានពាន​ប៊ីយ៉ា​ហ្វ្រា ដែលជា​ការចាប់ផ្តើម​នៃ​សង្គ្រាម​