ថ្ងៃទី​០៧ ខែកក្កដា ២០១៨

1056
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​ខែកក្កដា​នេះ​ពិសេស​បុរស​ទទួលរង​ការងារ លំបាក​ច្រើន​ទៅលើ​បញ្ហា​ប្រាក់កាស សុខភាព ការងារ និង​រឿង​ផ្ទាល់ខ្លួន​ជាដើម​។ ដោយឡែក​នៅ ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់ និង​ជួយ​ជ្រោមជ្រែង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​ព្រោះថា​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​ការងារ​អ្វីមួយ ពីព្រោះ ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​នា​អំឡុងពេល​នេះដែរ មុន​ធ្វើការ​ស​ម្រ​ច​ចិត្ត​អ្វីមួយ លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​នៅពេល​សម្រេចចិត្ត​ត្រូវ​គឺ​ផល​ល្អ​តែង​ហុច​មកវិញ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ច្បាស់​ជា​ឈឺចិត្ត​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ពីព្រោះថា​លាភ​ធំដុំ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​ងាយ​កើត​ជម្លោះ​ប៉ុន្តែ​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​លោកអ្នក​នៅថ្ងៃនេះ​ឃើញថា​ពុំមាន​ផលប៉ះពាល់​អ្វី​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​នោះឡើយ​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​ឃើញថា​ផល​ប៉ះទង្គិច​ត្រឡប់​ជាមាន​ច្រើន គួរសម​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​រាល់​ការប្រកប​ការងារ​មានការ​ជឿនលឿន ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ និង​ធ្វើ​អ្វី ក៏មាន​ភាព​សុខដុម​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ទទួលរង ការ នឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​នា​កន្លងមក​ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​ឃើញថា លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម​ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​ដែរ​។ ការ ធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំម្សាញ់​នាពេលនេះ​នៅ​ទទួលរង​ការលំបាក​ក្នុង​ដំណើរ​ជីវិត​មិន ថា​ជា​ប្រាក់កាស​ឬ​ការងារ​ច្រើន ប៉ុន្តែ​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​របស់លោក​អ្នកនឹង​ល្អប្រសើរ ឡើងវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ ផងដែរ​។​

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីៗ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ឃើញថា​មិន​ទទួលរង ផល​លំ​កបាក​ច្រើន​នៅ​ចំពោះមុខ​នោះដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មើលមុខ​ក្រោយ បើ​ពុំនោះ​នឹង​នាំឱ្យ​ផល​អាក្រក់​ណាមួយ​កើត​ចំពោះមុខ​។​ក្រៅពីនេះ​មិន​ថា​ការងារ បញ្ហា​ប្រាក់កាស​ឬ​ការគ្រប់គ្រង​ការងារ​អ្វី​តែង​ជួប​នូវ ការ​ខកបំណង​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុងការ​រកប្រាក់​ចំណូល បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មងដាក់គ្នា​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​ការងារ ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំមាន់​កាលពី​អំឡុង​ខែមិថុនា​កន្លងមក​ទទួល​រង​នូវ​ការ លំបាក​ច្រើន​ប៉ុន្តែ​យ៉ាងណា​ឈានដល់​ខែកក្កដា​នេះ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ឡើងវិញ​ហើយ​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពិសេស​ស្ត្រី​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​អំឡុងពេល​នេះ​មិន​ថា​ជា​ការងារ​,​បញ្ហា​ប្រាក់កាស​របស់លោក​អ្នក​មាន ការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​សម្រាប់​នៅថ្ងៃនេះ​ដែរ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​សកម្មភាព​ក្នុងការ​លក់ដូរ​ប៉ុន្មាន​ទេ​ពោលគឺ​ការ​ជួញ​ទីជិត ឆ្ងាយ​មិន​ឡើង​មិន​ចុះ​ឡើយ​គឺមាន​ភាព​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អប្រសើរ​ទេ គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​ឱ្យដឹងថា​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នា​ខែ កក្កដា​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម ចំពោះ​ការងារ​ដែល​ធ្លាប់​ជួប​បញ្ហា​ក៏​ប្រែ​មក​ល្អ​វិញ​ដែរ​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។ ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕