ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩

727
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ចងចាំ​ថា​ឱកាសល្អៗ មាន​តិចតួច​ទេ​។ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​នៅ​ថ្ងៃ​ដួង​រាសី​ខ្ពស់​នេះ​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពីព្រោះ លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ រត់ចេញ​អាស្រ័យទៅលើ​មាត់ ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់ ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិន​គាប់ប្រសើរ​ចំពោះ​លោកអ្នក​ទេ​។ ពិសេស​ស្ត្រី​ទទួលរង​ការប៉ះទង្គិច​ច្រើន​មិន​ថា​បញ្ហា​ការងារ​សុខភាព​ប្រាក់កាស និង​បញ្ហា រឿង​ផ្ទាល់ខ្លួន​មួយចំនួន​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត​។

​រីឯ​បញ្ហា​ស្នេហា​នៅថ្ងៃនេះ​វិញ​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន ដូច្នេះ​ទាល់តែ ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​កើតមានទ្បើង​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​មាន បំណង​ធ្វើ​អ្វីមួយ​ក៏​រួសរាន់​ពីព្រោះថា​ផល​ល្អ​តែង​ចាំ​ហុច​ឱ្យ​មកវិញ​ជានិច្ច​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេព គប់គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​សិរី ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកប ទៅដោយ​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។ ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្របចង្រៃ ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា ដូច្នេះ​ដែរ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាពសុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ​និង​ខកបំណង​។ របស់ ទាំងអស់នេះ​មិន​ស្ថិតស្ថេរ​ទេ គឺ​ជួន​ជួប​ជួន​ដើរ​រំលង​តែ​យ៉ាងណា​យើង​ត្រូវតែ​តស៊ូ​ជាមួយវា​ដែរ​។ សម្រាប់​ក្នុងថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេស ប្រហែស​ឬ​ធ្វើ ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់ទឹក​ហើយ​គ្មាន​រណា​ជួយ​ស្រង់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​អារម្មណ៍​ហើយ​ធ្វើ អ្វី​ក៏​តែង​ជួប​នូវ​រឿង​រាវ​ច្រើន​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ​ត្រូវ បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណា ម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ ពិសេស ពេលយប់​ព្រលប់​តែម្តង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែក ពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​រលូន​ល្អ​និង​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់ ជាទី​កក់ក្តៅ​ផងដែរ​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ឬ​ចង់​ចុះ​ធ្វើ​អ្វីមួយ​ក៏​ជា ឱកាសល្អ​ក្នុងការ​សម្រុក​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ឬ​ដៃគូ​ស្នេហា​គឺ មាន​មនុស្ស ចាប់អារម្មណ៍​ហើយ​អាចឈាន​ទៅជា​គូ​អា​ពា​ហ័​ពិពាហ៍​ផង​ក៏សឹងមាន​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ហាក់​មិនសូវ​ជឿនលឿន​ទៅមុខ​និង​ពិសេស មានរឿង​រាវ​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​បុរស​វិញ​លោកអ្នក​មានរឿង​រាវ​កំប៉ិកកំប៉ុក​ចូល មក​យាយី​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​មានការ​ប្រកបការងារ​ហើយ​សម្រុក​នោះ​តែង​ទទួលជោគជ័យ​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់ យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​ពុះពារ​ឧបសគ្គ​តូចធំ​ច្រើន​បន្តិច​ហើយ ពិសេស​ការធ្វើ​អ្វីៗ​តែងមាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​មិនសូវ​ល្ហែ​ដែរ​ទេ​។ ក្រៅពីនេះ​បើ​លោកអ្នក​មានទុក្ខ​កង្វល់​ឱ្យ​ចេះ​ជ្រើសរើស​ផ្លូវ​ដើរ​ណាមួយ​ច្បាស់លាស់ បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទើប​ប្រសើរ​ហោង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ណាស់​ផង​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី​បន្តិច​ហើយ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហា​រកាំ​ចិត្តច្រើន​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទៅ​ទិសឦសាន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​យាយី​ណាស់​ផង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​បញ្ញា​ឈ្លាសវៃ​ហើយ បើទោះបី​ធ្វើ​អ្វីៗ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ ហើយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោម ជ្រែង​ជានិច្ច​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕