ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩

494
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់ ចោទឡើង​។ ការប្រកប​ការងារ​តែង​កើតការ​រាំងស្ទះ​និង​ពិសេស​មិន​សម្រេច​ដល់​គោលដៅ​ថែម ទៀត ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ច្រើន​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ទៀតផង​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​នៅថ្ងៃនេះ​ពិសេស​កម្មករ សំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ វិវាទ​កើតឡើង​ហើយ​រីក​រាលដាល​ដល់​ការចង់​ចែកផ្លូវ​គ្នា​ថែមទៀត​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ប្រកបការងារ​អ្វី​មិនសូវ ជឿនលឿន​ទៅមុខ​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​មកវិញ​ទៀតផង​។ សម្រាប់​ពេល វេលា​មិនល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៣,០០-៤,៥៩​នាទី​ល្ងាច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ ថ្ងៃនេះ​ដួង​រាសី​នៅ​ពុំទាន់​គាប់ប្រសើរ​ទេ​ដូចនេះ​ធ្វើ​អ្វីៗ​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន ជះ​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​វិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ហេតុនេះ​បើ​ចង់​ប្រកបការងារ អ្វីមួយ តែង​ជឿនលឿន​និង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​គួរសម​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ការប្រកប​ការងារ​តែង​ចម្រើន លូតលាស់ និង​ទទួលផល​មកវិញ​ផង​។ ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​លូកដៃ ទៅក្នុង​ល្បែងស៊ីសង​ដែរ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង ហើយ​ពិសេស​ជួប​ផល​លំបាក ណាមួយ​ជាន់​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​បន្តិចបន្តួច​បង្កើតជា​រឿងរ៉ាវ​ធំដុំ​ចំពោះ​គ្នា​ឡើង​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​ទទួលរង​ផល​ប៉ះទង្គិច​កើតឡើង​នាំ​ជួប​ការ​លំបក​ផងដែរ​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើ​លោកអ្នក​ខិតខំ​និង​មានចិត្ត​ត្រជាក់​នោះ​រាល់​កិច្ចការងារ​តូចធំ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួប បញ្ហា​ណាស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មាន​សិរី​មង្គល​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម និង​ក្រុមមនុស្ស ជួយ​ជ្រោមជ្រែង​។ ចំណែក​ការប្រកប​ការងារ​ក៏​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​ហើយ​ទោះ ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។ ក្រៅពីនេះ​តែងមាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ហើយ បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ​បំផុត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ម្តង​ហើយ ម្តងទៀត​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ លោកអ្នក​អាច​ប្រកបការងារ​ជឿន លឿន​ទៅមុខ​ធម្មតា​ទេ​។​ការរស់នៅ​ងាយ​ជួបប្រទះ​នូវ​រឿង​រាវ​ច្រើន​ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ឡើងផ្ទះ​ថ្មី​ឬ​ចេញដំណើរ​រថយន្ត​ទៅណា​មក​ណា​ក៏​ចាត់ទុកថា​មិនល្អ ប៉ុន្មាន​នោះដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក មាន​គម្រោង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​នាពេល​ក្រោយ​វិញ ។ ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ប្រើប្រាស់​បញ្ញា​ឬ​ធ្វើ​អ្វី​ដោយមាន​ភាពឆ្លាតវាងវៃ នោះ​ផល​ដែល​ទទួលបាន​មកវិញ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ដូចជា​ទី​គាប់ចិត្ត​ពុំខាន​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ប្រសើរ​គួរសម​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕