ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩

515
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​រាល់​ឧបទ្រពចង្រៃ​មួយចំនួន​បាន​ចាកចេញ​ឆ្ងាយ ហើយ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជោគ សំណាង​មកវិញ​ច្រើន​ផង​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ ចូល​មាន​កម្រិត ហេតុនេះ​បើទោះបី​ចាយវាយ​អ្វី​ត្រូវ​មើលមុខ​ក្រោយ​ទើប​មិន​ជួប​វិបត្តិ​ថវិការ នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន ហូរ​ចូល​មួយៗ​គ្រាន់បើ និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច ពីព្រោះ ថា​ផល​សម្រេច​នោះ​ជួប​ការលំបាក​ខ្លាំង​ពិសេស​តែង​កើតរឿង​រកាំចិត្ត​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសបស្ចឹម​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិចបន្តួច​កើតឡើង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ ហើយ​បើ​លោក អ្នក​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅទៀត ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចំណាយ ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​អ្វី​របស់​លោកអ្នក​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក និង​មានតែ​ក្រុមមនុស្ស​ព្យាបាទ​យាយី​ច្រើន​។ ចំពោះ​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ល្អូក ល្អិន​ល្អ​ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​នេះ​បានយូរ​អង្វែង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះ ថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វីដែល​ធ្វើ​រួចរាល់​ហើយ គប្បី​ត្រួត​ពិនិត្យឡើងវិញ ពីព្រោះថា ងាយ​កើត​បញ្ហា​ក្រឡាប់ចាក់​ពី​ត្រូវ​មក​ខុស​វិញ​ណាស់​។ ក្រៅពីនេះ​សម្រាប់​បុរស​ឱ្យ ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​បន្តិចបន្តួច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ នៅថ្ងៃនេះ​ដែរ​ចំពោះ​លោក អ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​តែង​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ផង​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​នៅ​រារាំង និង​ប​ន្ច​ច់​បង្អាក់ដំណើរ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់ មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ជោគ​មានជ័យ ហើយ​ដំណើរ​ជីវិត​មាន​ភាព សុខដុម​គ្រាន់​គាប់ប្រសើរ​។ ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់​ក្តៅចិត្ត​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើល​ឱ្យ​ច្បាស់ ហើយ​មិនត្រូវ​ធ្វេស ប្រហែស​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​នាំ​ផល​លំបាក​ដាក់ខ្លួន​។ ក្រៅពីនេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផង ដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ ឃើញថា​លទ្ធផល​បាន​ហូរ​ចូល​វិញ​ខ្លះៗ​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​បំផុត​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ស្វែងរក​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ ដូច​គាប់​បំណង​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​មាន​ក្រុមមនុស្ស​ចាក់​ដោយ​ឬ​ផ្លុំ​ត្រចៀក​ពី​រឿង​អ្វីមួយ​លោកអ្នក​មិន គប្បី​ខឹងច្រឡោត​ដោយ​ក្តី​ខ្វះ​ការពិចារណា​នោះឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់ ដាក់ខ្លួន​។​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ពី​តូច​ទៅ​ធំ​ព្រោះ​ងាយ​មាន​ភាព​ប្រេះស្រាំ ចំពោះ​គ្នា​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​ច្រើន ដូច្នេះ​ត្រូវតែ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​ការបរាជ័យ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀតហើយ​៕​