ថ្ងៃទី​០៨ ខែមិថុនា ២០១៨

1265
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការ ប្រយ័ត្នប្រយែង​និង​មើល​គេឯង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោ​ឡើង​កើត​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ធ្វើ បុណ្យ​ដាក់​ទាន​ឬ​ស្រោច​ទឹក​រំដោះគ្រោះ​ចេញ​ក៏​កាន់តែ​ប្រសើរ​ដែរ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ឃើញថា​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ពិសេស​ងាយ​មាន​រឿងរ៉ាវ ទាស់ទែង​គ្នា​ផង​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះទេ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ច្រើន ហេតុនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​ពុំខាន​។​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​តស៊ូ​ការងារ​ឃើញថា​តែង​ហុច​ជាល​ទ្ធ ផល​មួយចំនួន​គ្រាន់​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ ក្បាល​ចុះ​ខ្លាំង ហើយ​លោកអ្នក​ពុំមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា កើតឡើង​ទៀត​ពុំខាន​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ពិសេស​បញ្ហា​ចំណី ចំណុក​តែម្តង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​ដែល​តែង​ហុច​ជា​លទ្ធផល​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​និង​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់ ហើយ​បើ​មានការ​ខិតខំ​តែង​ហូរ​ចូល​គួរសម​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ទុំ​ជោរ​ហើយ​មិនត្រូវ​បង្អង់​បន្តទៅទៀត​បានទេ​ជា​ឱកាសល្អ បំផុត​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ហើយ​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់​និង​មាន​បញ្ហា​ចំពោះមុខ​ច្រើនបន្តិច​។ ក្រៅពីនេះ​ឱ្យ​លោកអ្នក​ក៏​ងាយ​កើត​បញ្ហា​ឆេវឆាវ​នាំ​សៅហ្មង​ច្រើន​ចំពោះមុខ​ផងដែរ​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច​ព្រោះ​មានតែ​ក្រុមមនុស្ស​ចាប់កំហុស​និង​យាយី​បៀតបៀន​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​បង្ក​ជា​បញ្ហា​ឡើង​។

រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្ក​ការ​ថ្នាំងថ្នាក់​គ្នា​មិន​ស្ទើរ​ដែរ​ទេ​ម្ល៉ោះហើយ​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់ និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការបំពេញ​ការងារ​ប្រាក់កាស​មានការ​ចម្រើន លូតលាស់​និង​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ក្រុមមនុស្ស​តាម​បៀតបៀន​យាយី​ច្រើន ដូច្នេះ​ទោះ​ធ្វើ​អ្វីៗ​កុំ​យក​អារម្មណ៍​មួម៉ៅ​ឬ​ប្រកាន់​ភាព មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតមាន​ជំលោះ​វិវាទ​ត្រូវ​ខាត​ផលប្រយោជន៍​នៅពេល​ក្រោយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​ភាព​ស្ងប់ស្ងៀម​និង​រក្សា​ភាព​នឹងធឹង​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹម​ទៅ មុខ​ហើយក៏​មាន​ភាព​សុខដុម​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើទោះបី​ដួង​រាសី​ឡើង ខ្ពស់​ក្តី​ប៉ុន្តែ​បញ្ហា​ប្រាក់កាស​ងាយ​បាត់បង់​ណាស់ ហេតុនេះ​មិនត្រូវ​ឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អៃ​ម​ល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បំពេញការងារ​តូចធំ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅ ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចង់តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​ខ្លោចផ្សា​មកវិញហើយ​ត្រូវ​មក​ដេក​សោក​ការ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​មាន​ដំណឹង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​គប្បី​មាន ការប្រយ័ត្នប្រយែង​បញ្ហា​តូចធំ​ឱ្យបាន​ច្រើន ។ សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ធ្វើ​មិនដឹងមិនលឺ​ចំពោះ បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សម ប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច មកវិញ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕