ថ្ងៃទី​០៨ ខែវិច្ឆិកា ២០១៨

966
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ មិន​ថា​ជា​បញ្ហា​ការងារ​ឬ​ប្រាក់កាស​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង ជួយ​ជ្រោមជ្រែង​ជានិច្ច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ឡើងផ្ទះ​ថ្មី​ឬ​ធ្វើ​ពិធី​អ្វីមួយ​ឡើយ ពីព្រោះថា​តែង​មិនសូវ​ផ្តល់​ជោគ​សិរី​ប៉ុន្មាន​ឡើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ខ្ចី​របស់​អ្វីមួយ ពី​អ្នកដទៃ​ក៏​តែង​មិន​ឆ្លើយតប​ដូច​សេចក្តី​ប៉ុន្មាន​ទេ​គឺ​មានការ​ខកបំណង​ច្រើនជាង​។ ការរស់នៅលោកអ្នក​ងាយ​មានរឿង​ជម្លោះ​វិវាទ​ផង​ចូរ​ចេះ​រំងាប់​ចិត្ត​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង បើ​ពុំ​នោះទេ​នឹង​នាំយក​រឿង​រាវ​ក្តៅក្រហាយដាក់ខ្លួន​ចៀស​ពុំរួច​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ស្ថានភាព​លំបាក​ក្នុង​ការរក​ផលចំណូល​បន្តិច​តែ​យ៉ាងណា​ក៏​នៅមាន​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឈ្លក់​វង្វេង​ក្នុង​រឿង​ស្នេហា​ច្រើនពេក​ហើយ​ត្រូវ​រក​ពេលវេលា​នេះ​បំពេញការងារ​វិញ​ទើប​ជាការ​ប្រពៃ​ជាង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និងព្យាបាទ​ខ្លះ​យាយី​ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ការពារ​អាត្មា​ខ្លួន​ទើប​អាច​ចៀសផុត​រាល់​ជម្លោះ​វិវាទ​ឬ​រឿង​រាវ​អាក្រក់​ណាមួយ​ឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ហើយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី ធ្វើ​អ្វី​ក៏​តែងមាន​លទ្ធផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែ វស្សា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​របស់​លោកអ្នក​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​បើ មាន​ខ្ចី​របស់របរ​អ្នកដទៃ​ចូរ​ប្រយ័ត្ន​ការ​ជ្រុះ​បាក់បែក​ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​នាំ​ពិបាក​ត្រូវ​សង​គេ​វិញ​។ ចំណែក​ការរស់នៅ​បើ​លោក​អ្នកមាន​កើតរោគ​ជំងឺ​ឬ​មាន​ផ្ទុះ​បញ្ហា​អ្វី​កើតឡើង ទោះ​តូចធំ​ម្តេច​ម្តា​ត្រូវ​ប្រញាប់​ព្យាបាល​និង​ដោះស្រាយ​ដើម្បី​ចៀសវាង​បញ្ហា​ប្រែប្រួល​កាន់តែ​អាក្រក់​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ យឺត​ណាស់​ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​យ៉ាប់​ផង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើងមិន​ថា​ស្រី្ត​ឬ​បុរស​ទេ មាន​ទាំង​ថ្ងៃ​សប្បាយចិត្ត​និង​ថ្ងៃ​សៅហ្មង​ដូចនេះ​បើ​ជួ​បញ្ហា​អ្វី​លោកអ្នក​មិនត្រូវ​រុញ​រា​ឡើយ ហើយ​ត្រូវ​ចេះ​ខិតខំ​តស៊ូពុះពារ​ទើប​បញ្ហា​អាក្រក់​ទាំងពួង​យើង​អាច​ឆ្លង​ផុត​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​ដោយ​ប្រកា​រណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​មក​កកូរ​ផ្លូវចិត្ត​លោកអ្នក​គប្បី​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ក្រៅពីនេះ​លោកអ្នក​ទោះ​និយាយ​ឬ​បំពេញ​កិច្ចការ​អ្វី តែង​មិនសូវ​ចូល​ត្រចៀក​ឬ​ភ្នែក​អ្នកដទៃ​ដែរ ម្ល៉ោះហើយ​ធ្វើឱ្យ​មានរឿង​រាវ​មិន​សប្បាយចិត្ត កើតឡើង​ញឹកញាប់​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត ឆ្ងាយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ឡើយ​គឺមាន​ការហូរ​ចេញ​ច្រើនជាង ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​មាន​ការងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រកាន់​ចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​លោត​ឡើង​ខ្ពស់ ដូចនេះ​បើ​ទោះ​ប្រកបការងារ​អ្វី​ក៏មាន តែ​ការចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ក្នុង​ពេលនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​តែង​ផ្តល់​ការលូតលាស់​និង​ទទួលជោគជ័យ​ផង​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹងនរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ហើយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិន​ផ្តល់​ផល​ល្អ​ទេ ហើយ​បើ​ចុះ​ប្រកបការងារវិញ គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូលនោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង​ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំ​បាយ​សឹង​មិន​គ្រាន់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​បញ្ហា​ខ្លះ​មិនល្អ​ចូល​យាយី ហេតុនេះ​ត្រូវខិតខំ ដោះស្រាយ​ទើប​ឆ្លង​ផុត​គ្រា​លំបាក​ទាំងនេះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​និយាយ​មិនចេះ​គិត​ប៉ះពាល់​ដល់​អ្នកដទៃ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង ។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​រកាំរកូស​៕