ថ្ងៃទី​០៩ ខែកក្កដា ២០១៨

1117
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ប្រយោជន៍​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

​ឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃបំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​បើ​ចេះ​ស្រ​វ៉ា​ស្រ​ទេញ ឬ​ខិតខំ​នោះ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿនលឿន​ទៅមុខ និង​កំពុងមាន ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

ឆ្នាំខាល


​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​ដំណើរ​ជីវិត​បែប​ច្របូកច្របល់​ផ្លូវចិត្ត​ច្រើន ហើយ​ពិសេស ទោះ​ប្រកបការងារ​អ្វី​តែង​ត្រូវ​គាបសង្កត់​ផ្លូវចិត្ត​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ ហេង​តូចធំ​ច្រើន​បោល​ហួស និង​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំង បាយ​រស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​រឿង​រកាំចិត្ត និង​សៅហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ផ្លូវចិត្ត​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​មានការ​ខិតខំ​កិច្ចការ​តូចធំ​តែ​សម្រេច​ជោគជ័យ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​មួយចំនួន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុម មនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការ​ប្រុង ប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើ​មានការ​ចុះហត្ថលេខា ឬ​ប្រកប កិច្ចការ​តូចធំ​អ្វីមួយ​តោង​តែ​មើលមុខមើលក្រោយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ត្រឡប់មកវិញ​ណាស់​។ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី និយាយស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​រកាំ ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន ពីព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណា មួយ​កើតឡើង​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ឱកាសល្អៗ​តែង​រង់ចាំ ផងដែរ​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​សម្រេចចិត្ត​រឿង អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មានការ​ប្រយ័ត្នប្រយែង​នោះ​ឃើញថា​បើទោះបី​ដំណើរ ជីវិត​មិនល្អ​ប្រសើរ​ក្តី ក៏​ពុំមាន​ឧបសគ្គ​អ្វី​ឈានចូល​នាំ​ពិបាក​ដោះស្រាយ​ទេ​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នកចេញ​ទៅណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់ បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ហេតុនេះ​មុន​បោះជំហាន​ធ្វើ​អ្វី ឬ ក៏​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​តោង​តែ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ នៅ​ថ្ងៃ នេះដែរ​សម្រាប់​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច ហើយ​បើទោះបី ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។ អ្នករកស៊ីជួញដូរ​ក្នុង​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។ ការធ្វើ​ដំណើ​រ​ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

​ចំណែក​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វមួយដង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុងអំឡុងពេល​នេះដែរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាស ល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ធ្លាក់​ស្រុតចុះ ហេតុនេះ​លោកអ្នក​ងាយ​ទទួលរង​ការ​ដួល រលំ​និង​កើត​បញ្ហា​មិន​គាប់​បំណង​ខ្ពស់​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​ជ្រូក​ឈានដល់​ខែ​ថ្មី​នេះ​ឃើញថា​ដំណើរ​ជីវិត​ទាក់ទិន​ទៅនឹង​បញ្ហាការងារ​មាន​ភាពល្អប្រសើរ​ជាង​មុន​។ សម្រាប់​អ្នក​ដែល​មិនទាន់មាន​ការងារ​អាច​ស្វះស្វែង​រកបានហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ល្អៗ​មាន​ច្រើន​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ តែង​ជួប​នូវ​ផល​លំបាក​មួយចំនួន ប៉ុន្តែ​យ៉ាងណា​ប្រាក់កម្រៃ​នៅមាន​ហូរ​ចូលៗ​មួយ គ្រាន់ៗ​ដោះស្រាយ​ជីវភាព​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឃើញថា​កុំ​យក​ការ​ឆ​វ​ឆាវ​ដាក់ខ្លួន​នាំ​តែ​កើត​បញ្ហា​រកាំរកូស​ដាក់​គ្នា​មិនចេះចប់​តែប៉ុណ្ណោះ​៕