ថ្ងៃទី​០៩ ខែវិច្ឆិកា ២០១៨

278

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានជោគ​ជ័យ​ផង​។​ប៉ុន្តែ​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ តូចធំ​បំផុត​។

​រីឯ​សេចក្តី​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គួរសមឡើងវិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នាពេលនេះ​បើ​លោកអ្នក​មានការ​កិច្ចការងារ​អ្វី​ត្រូវ​ប្រញាប់​សរុប​បញ្ចប់​ពីព្រោះ ថា​ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហា​ជាង​នេះ​ច្រើន​។ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ សន្សឹមៗ​ទៅ​មុខតែ​បញ្ហា​ក៏​ងាយ​កើត​ប៉ះទង្គិច​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មានការ​លូត​យឺត​តែ​យ៉ាងណា​ការ​ជួញ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ជម្លោះ​តែ​យ៉ាងណា​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ងាករេ ហើយ​ពិសេស​ងាយ​ជួប​បញ្ហា ជាមួយ​អ្នកដទៃ​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក​ពិសេស​ស្ត្រី​តោង​តែមាន​ការប្រយ័ត្នប្រយែង​មិនត្រូវ​ប្រមាថ ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​តូចធំ​ណាស់ដែរ​។ លោកអ្នក​យក​ល្អ​រក្សា​ភាព​នឹងធឹង​ឬ​នៅ ស្ងៀម​ក៏​ប្រសើរ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែម ទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន​បញ្ហា​មិនល្អ​រត់​ចូល​ផង គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់ដាក់ខ្លួន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ​ពិសេស​ត្រូវប្រញាប់​ធ្វើ​ក្នុង​ខែ​នេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់​ទាន់​មានឱកាស​បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ​ការលក់​មិន​ចេញ​ទៀតហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែង រក​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកនេះ​មានជោគ​មានជ័យ ដូចនេះ លោកអ្នក​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនត្រូវ​បោះទុន​អ្វី មួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ស្រុះ ស្រួល​គ្នា​ក្នុង​រង្វង់​គ្រួសារ​ល្អ​ប្រពៃ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូលជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការ សម្រេចចិត្ត​បញ្ហា​ទាក់ទង​ប្រាក់កាស​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​បង្កបញ្ហា​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ខ្លះ​អាចឈាន​ដល់​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា បញ្ហា​ណាមួយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ណែនាំ​ឬ​មាន​មនុស្ស​ជួយ ជ្រោមជ្រែង​អ្វីមួយ​ថែមទៀត​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​រាំងស្ទះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក អ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់ដែរ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ផល​ល្អៗ​តែង​ហុច​មកវិញ គ្រាន់​ជាទី​ពេញចិត្ត​និង​ពិសេស​ធ្វើ​តិច​អាច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប រប​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ឬ​ចូល​សាសង​ជាមួយ មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​កើត​កាត​ប៉​ប្រ​ម៉​ល់​និង​ពិសេស​មិន​សម្រេច​ជោគ ជ័យ​ថែមទៀត​។ ក្រៅពីនេះ​ក៏​ងាយ​ទទួលរង​សាច់ញាតិ​ស្តីបន្ទោស​ឬ​បង្កបញ្ហា​ឱ្យ​ល្អក់កករ​ផ្លូវចិ​ត្ដ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​មានការ​លូត លាស់​ទៅមុខ​ឡើយ​គឺមាន​ការហូរចូល​តក់ៗ​គ្រាន់​បាន​ផ្សើម​បំពង់​ប៉ុណ្ណោះឯង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រកាន់​ចិត្ត ត្រជាក់​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​រឿង​រាវ​ល្អក់កករ​ផ្លូវចិត្ត ហើយ​ធ្វើ​អ្វី​ក៏​តែង មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ផង​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​មាន​ភាព​ជឿន លឿន​ទៅមុខ​សន្សឹមៗ​ដូច​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ថ្ងៃនេះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕