ថ្ងៃទី​០៩-១០​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1316
ចែករម្លែក

ˆ​ថ្ងៃទី​៩​កក្កដា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​

​•​ឆ្នាំ​១៨៦៨ វិសោធនកម្ម លើក​ទី​១៤ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ អាមេរិក ត្រូវបាន​អនុម័ត ដោយ​ធានា ចំពោះ​ជនជាតិ​អាមេរិក ដើមកំណើត អាហ្វ្រិក នូវ​សញ្ជាតិ​ពេញលេញ ហើយ​រាល់​បុគ្គល​ទាំងអស់ នៅ​សហរដ្ឋ អាមេរិក ត្រូវតែ​គោរព​ច្បាប់ ។​
​ ​
•​ឆ្នាំ​១៩១៨ រថភ្លើង​ពីរ ដែល ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បាន​បុក​គ្នា នៅ​ទីក្រុង​ណាស​វី​ល រដ្ឋ ថេ​ន​នេ​ស៊ី (Nashville, Tennessee) បណ្តាលឱ្យ​មនុស្ស​១០១​នាក់​បាត់បង់ ជីវិត និង​១៧១​នាក់ របួស ។ ហេតុ ការណ៍​នេះ ជា​គ្រោះថ្នាក់​រថភ្លើង​ដែល មាន​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត​នៅក្នុង ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ។​
​ ​
•​ឆ្នាំ​១៩៣២ រដ្ឋ​សៅ​ប៉ូ​ឡូ (São Paulo) នៃ​ប្រេ​ស៊ី​ល បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​នៃ​សហព័ន្ធ ប្រេ​ស៊ី​ល ដែល នេះ​ជាការ​ចាប់ផ្តើម​នៃ​កា​រប​ដិ​វដ្ត​ន៍ ធម្មនុញ្ញ​និយម (Constitutionalist Revolution) ។​
​ ​
•​ឆ្នាំ​១៩៤៧ ពិធី​ភ្ជាប់ពាក្យ ម្ចាស់​ក្ស​ត្រី​អង់គ្លេស អេ​លីហ្សា​ប៊ែ​ត (Elizabeth) ជាមួយ​មហាក្សត្រ ហ្វី​លី​ព ម៉ោ​ន​ប៊ែ​ត​ថិ​ន (Philip Mountbatten) ត្រូវបាន​ប្រកាស ។​
​ ​
•​ឆ្នាំ​១៩៤៨ ប៉ា​គី​ស្ថាន បង្កើត រូបរាង​ដំបូង​នៃ​តែម​ប្រៃសណីយ៍​របស់ខ្លួន ដោយ​ដាក់​រូបភាព​នៃ​សភា​បញ្ញត្តិ ច្បាប់ (Constituent Assembly),​ព្រលាន យន្តហោះ​អន្តរជាតិ​ជីន​ណា (Jinnah International Airport), បន្ទាយ​ការពារ សា​ហ៊ី (Shahi Fort) ។​
​ ​
•​ឆ្នាំ​១៩៨២ យន្តហោះ ភែ​ន អេ​ម ជើងហោះហើរ លេខ ៧៥៩ (Pan Am Flight 759) ធ្លាក់​នៅ​ទីក្រុង​ខេន​នឺ​រ រដ្ឋ​ល្វី​សៀ​ណា (Kenner, Louisiana) សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស ទាំងអស់​លើ​យន្តហោះ ចំនួន​១៤៥​នាក់ និង​៨​នាក់​ផ្សេងទៀត​នៅលើ​ដី ។​
​ ​
•​ឆ្នាំ​១៩៨៩ គ្រាប់​២​គ្រាប់ បាន​ផ្ទុះ​នៅ​ទីក្រុង​ឡា​មិច (Mecca) អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយ​សម្លាប់​អ្នក​ធម្ម​យាត្រា ម្នាក់ និង​របួស​១៦​នាក់​ផ្សេងទៀត​។​
​ ​
•​ឆ្នាំ​១៩៩១ អាហ្វ្រិក​ខាងត្បូង ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្នុង​ចលនា អូឡាំពិក​ម្តងទៀត បន្ទាប់ពី​ការដេញ ចេញ​រយៈពេល​៣០​ឆ្នាំ ។​
​ ​
•​ឆ្នាំ​២០០២ សហភាពអាហ្វ្រិក (African Union) ត្រូវបាន បង្កើត​នៅ​រដ្ឋធានី អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី (Addis Ababa, Ethiopia) ដែលមាន​ប្រធាន​ដំបូង គឺ លោក​ថា​បូ អឹម​បេ​គី (Thabo Mbeki) ប្រធានាធិបតី នៃ​អាហ្វ្រិក​ខាងត្បូង ។​
​ ​
•​ឆ្នាំ​២០០៦ យ៉ាងហោច ណាស់​១២២​នាក់​បាន​ស្លាប់ បន្ទាប់ពី យន្តហោះ Sibir ធុន Airbus A31០ ដែល​ផ្ទុក​អ្នកដំណើរ​ចំនួន​២០០​នាក់ វេរ​ខុសផ្លូវ ខណៈ​ចុះចត​នៅក្នុង​អាកាសធាតុ​មាន​ភ្លៀង​ធ្លា​ក់នៅ ព្រលាន​យន្ត ហោះ Irkutsk នៅ​ស៊ី​បេ​រី (Siberia) ។​
ˆ
​ថ្ងៃទី​១០​កក្កដា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

​ ​
•​ឆ្នាំ​១៩៦៨ ម៉ូ​រី​ស គូ​វ ដឺ មៀរ​វី​ល (Maurice Couve de Murville) ក្លាយជា​នាយករដ្ឋមន្ត្រី​បារាំង ។ គាត់ បាន​កាន់តំណែង​នេះ រហូតដល់​ថ្ងៃទី ២០ មិថុនា ១៩៦៩ ។​
​ ​
•​ឆ្នាំ​១៩៧៣ ច​ន ប៉ូល ហ្កេ​តទី ទី​៣ (John Paul Getty III) ត្រូវជា ចៅប្រុស​របស់​ឧស្សាហករ ច​ន ប៉ូល ហ្កេ​តទី (John Paul Getty) ត្រូវបាន​ចាប់ ជម្រិត​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ។
​ ​
•​ឆ្នាំ​១៩៧៨ ប្រធានាធិបតី ម៉ូ​រីតា​នី (Mauritania) លោក​ម៉ុក​តារ អ៊ូ​លដ៍ ដា​ដ​ដា​ហ៍ (MoktarOuldDaddah) ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅ ក្នុង​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ ។​
​ ​
•​ឆ្នាំ​១៩៩២ នៅ​ទីក្រុង ម៉ា​យ​អា​មី រដ្ឋ​ផ្លរីដា អតីត​ថ្នាក់ដឹកនាំ ប៉ា​ណា​ម៉ា ម៉ា​នូ​អែល នូ​រី​ហ្សា (Manuel Noriega) ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធ ធនាគារ​៤០​ឆ្នាំ ពីបទ​ល្មើស​ថ្មាំ​ញៀន និង​ទុច្ចរិត ។​
​ ​
•​ឆ្នាំ​២០០០ បំពង់​នាំ​ប្រេង កាត​ឆៅ​នី​ហ្សេ​រី​យ៉ា​ខាងជើង​បាន​ផ្ទុះ ហើយ​សម្លាប់​អ្នកភូមិ ដែល​ដើររក ប្រេងសាំង​២៥០​នាក់ ។​

​•
​ឆ្នាំ​២០០២
នៅឯ​ហាង​លក់ ឡាយឡុង​ចំណាស់​លំដាប់​ទី​៤​ក្នុង ពិភពលោក Sotheby ផ្ទាំងគំនូរ​របស់ លោក ភី​ត​ធឺរ ផូ​ល រូ​បេន​ស៍ (Peter Paul Rubens) ស្តីអំពី​ព្រឹត្តិការណ៍​នៃ​ការ សម្លាប់​ទារក (The Massacre of the Innocents) ដោយ​ស្តេច​ហេ​រ៉ូ​ដ ឌឺ ហ្គ្រែ​ត (Herod the Great) នៃ​ខេត្ត​យូ​ដៀ (Judea) រ៉ូ​ម៉ាំង ត្រូវបាន​លក់​ក្នុងតម្លៃ ៤៩,៥​លាន​ផោន ស្មើនឹង​៧៦,២​លាន ដុល្លារ ទៅឱ្យ ឡត ថម​សុន (Lord Thomson) ។​
​ ​
•​ឆ្នាំ​២០០៣ រថយន្តក្រុង នេ​អូ​ភ្លែ​ន (Neoplan) ដែលជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ Kowloon Motor Bus បុក​ជាមួយ​រថយន្ត ដឹកទំនិញ​មួយ ហើយ​ធ្លាក់​ពីលើ​ស្ពាន នៅ​ផ្លូវ Tuen Mun ហុងកុង រួច​លិចទៅ ក្នុង​ជ្រលង​ភ្នំ សម្លាប់​មនុស្ស​២១​នាក់ ។ នេះ ជា​គ្រោះថ្នាក់​ចរាចរ​ដែល​សម្លាប់ មនុស្ស​ច្រើន​បំផុត​នៅ​ហុងកុង រហូត មកដល់​សព្វថ្ងៃ ។​
​ ​
•​ឆ្នាំ​២០០៥ ព្យុះសង្ឃរា ឌេ​ន​នី​ស (Hurricane Dennis) បោកបក់ ទៅលើ​ដៃ​នៃ​រដ្ឋ​ផ្លរីដា បង្ក​ការខូចខាត រាប់ពាន់​លាន​ដុល្លារ ។​
​ ​
•​ឆ្នាំ​២០០៦ យន្តហោះ​អន្តរជាតិ​ប៉ា​គី​ស្ថាន ជើងហោះហើរ PK-688 ធ្លាក់​នៅ​ទីក្រុង​មុ​លត​ង់ (Multan) បន្ទាប់ ពី​ហោះ​ឡើង ដោយ​សម្លាប់​មនុស្ស​ដែល នៅលើ​យន្តហោះ​ទាំងអស់ ៤៥​នាក់ ។​
​ ​
•​ឆ្នាំ​២០០៨ អតីតមន្ត្រី​ក្រសួង មហាផ្ទៃ​ម៉ា​សេ​ដូ​នី លោក ល្យូ​ប បូស​កូ​ស្គី (LjubeBoskoski) ត្រូវបាន​ដោះលែង ចំពោះ​ការ​ចោទ ប្រកាន់​ទាំងអស់ ដោយ​តុលាការ អង្គការសហប្រជាជាតិ ដែល​ចោទ​គាត់ ពីបទ​ឧក្រិដ្ឋ​សង្គ្រាម ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​រថភ្លើង​ពីរ​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បុក​គ្នា​នៅ​ទីក្រុង​ណាស​វី​ល រដ្ឋ​ថេ​ន​នេ​ស៊ី​
រថយន្តក្រុង នេ​អូ​ភ្លែ​ន ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ Kowloon Motor Bus បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយ ហើយ​ធ្លាក់​ពីលើ​ស្ពាន