ថ្ងៃទី​១០​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1029
ចែករម្លែក
  • 10
    Shares

•​ឆ្នាំ​១៩១៣ សង្គ្រាម​បាល់​កង់ លើក​ទី​២ (Second Balkan War): អ្នក តំណាង​មកពី​ប៊ុលហ្គារី​, រ៉ូ​ម៉ា​នី​, ស៊ែ​ប៊ី​, ម៉ុង​តេ​នេ​ហ្គ្រោ​, និង​ក្រិ​ក​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​ប៊ុ​យ​ការ៉េ​ស (Treaty of Bucharest) ដើម្បី​បញ្ចប់សង្គ្រាម ។​
​ ​
•​ឆ្នាំ​១៩៤៤ សង្គ្រាមលោក លើក​ទី​២៖ កងទ័ព​អាមេរិក វាយ​ឈ្នះ ទាហាន​ជប៉ុន​ចុងក្រោយ នៅ​កោះ​ហ្កា​ម (Guam) ។​
​ ​
•​ឆ្នាំ​១៩៦៩ មួយថ្ងៃ​បន្ទាប់ពី សម្លាប់​សារ៉ុន ធែ​ត (Sharon Tate) និង មនុស្ស​៤​នាក់​ផ្សេងទៀត អ្នកដឹកនាំ​លទ្ធិ សាសនា​ឆា​លស៍ មែន​សុន (Charles Manson) បានសម្លាប់​ឡេ​ណូ (Leno) និង​ប្រពន្ធ រ៉ូ​សេ​ម៉ា​រី ឡា​ប៊ី​យ៉ង់​កា (Rosemary Labianca) ។​
​ ​
•​ឆ្នាំ​១៩៩០ យាន​ម៉ា​ហ្គេ​លែ​ន (Magellan space probe) ទៅដល់ ផ្កាយព្រះសុក្រ ។ យាន​នេះ ត្រូវបាន បង្ហោះ​ដោយ​ណា​សា កាលពី​ថ្ងៃទី​៤ ឧសភា ១៩៨៩ ។​
​ ​
•​ឆ្នាំ​១៩៩០ អ្នក​កាន់សាសនា មូស្លីម​ច្រើនជាង​១២៧​នាក់ ត្រូវបាន សម្លាប់​នៅ​ភាគ​ឦសាន​ស្រីលង្កា ដោយ យោធា​ប្រតិ​ព័ន្ធ ។​
•
​ឆ្នាំ​១៩៩៣
​រញ្ជួយ​ដី​ទំហំ​៧,០ រិ​ច្ឆ​ទ័​រ​វាយលុក​កោះ​ខាងត្បូង​(South Is land¦) នៃ​នូ​វែ​ល​សេ​ឡង់ (New Zealand)​។​
•
​ឆ្នាំ​១៩៩៥
ការ​បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង​អូ​ក្លា​ហូ​ម៉ា (Oklahoma City bombing): ទី​ម៉ូ​ធី មឹគ​វេច (Timothy McVeigh) និង ធឺរ​រី នី​កូ​ល (Terry Nichols) ត្រូវបាន​ចោទ ប្រកាន់​ចំពោះ ការផ្ទុះ​គ្រាប់បែក ។ សាក្សី​ម៉ៃ​ឃើ​ល ហ្វ​ត​ត្យេ​រ (Michael Fortier) បាន​ឆ្លើយ ការពារ​នៅ​ចំពោះមុខ​តុលាការ​។​
​ ​
•​ឆ្នាំ​២០០៣ សីតុណ្ហភាព ខ្ពស់បំផុត​ដែល​ធ្លាប់បាន​កត់ត្រា នៅ​ចក្រភព​អង់គ្លេស ៣៨,៥​អង្សា​សេ នៅ ទីក្រុង​ឃែ​ន (Kent) ។ វា​ជា​លើកដំបូង សម្រាប់​ចក្រភព​អង់គ្លេស ដែល​បាន​កត់ត្រា​នូវ​សីតុណ្ហភាព លើសពី​៣៨ អង្សា​សេ ។​
​ ​
•​ឆ្នាំ​២០០៦ យូ​រី ម៉ា​លែ​ន​ចិន​-​កូ (Yuri Malenchenko) អវកាសយានិក សូ​វៀតបាន​ក្លាយ ជា​មនុស្ស​ដំបូង​ដែល បាន​រៀបការ​នៅក្នុង​លំហ​ជាមួយ​នាង អេ​កា​តេ​រី​ណា ឌី​មី​ទ្រី​វ៉ា (Ekaterina Dmitrieva) ។​
​ ​
•​ឆ្នាំ​២០០៩ មនុស្ស​២០​នាក់ បាន​ស្លាប់​នៅ​ក្រុង​ហង់​ឡូ​វ៉ា តំបន់ ត្រេ​ន​ស៊ីន (Handlová, TrencínRegion) ក្នុង​មហន្តរាយ​អណ្តូងរ៉ែ​នៅក្នុង ប្រវត្តិសាស្ត្រ​ស្លូ​វ៉ា​គី ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

#