ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០

183
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង​ការប្រកប​ការងារ​អ្វី មួយ​តែងមាន​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ច្រើន​។​សម្រាប់​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១២,០០-២,៥៩​នាទី​រសៀល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិចឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន​ពិសេសងាយ​កើត​នូវ​រឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​ថ្ងៃ​នេះដែរ​លោកអ្នក​ប្រយ័ត្ន ប្រយែង​ការបាត់​របស់របរ​និង​រោគ​ជំងឺ​ចោមរោម​ដោយ​ប្រការ​ណាមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ទំនាក់ទំនង​កិច្ចការ ងារ​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​មានតែ​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើល​ឱ្យ​ច្បាស់​ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​នាំ​ផល​លំបាក​ដាក់ខ្លួន​។​ក្រៅពីនេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ហេតុនេះ​ចូរ​ប្រយ័ត្ន​កើតមានជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ហើយ​មានតែ​រឿង​រាវ​អំពល់ទុក្ខ​។​លោកអ្នក​ដែល​បំពេញការងារ រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ឬ​ប្រកប​កិច្ចការ​អ្វី​កុំ​គប្បី​បំបោល​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​ដូច​ជាទី​គាប់ចិត្ត​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មាត់ឥតគម្រប​ហើយ​រិះគន់​អ្នកដទៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​ដោយមាន​ភាព​ផ្អែមល្ហែម​និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទើប​ជាការ​ប្រសើរ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ និង​បញ្ហា​រោង​ជំងឺចូល​យាយី​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការធ្វើ​អ្វី​មាន​អារម្មណ៍​តានតឹង​និង​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការ បំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន លឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ទោះបីយ៉ាងណា​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់ បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​មានការ​យោគយល់​ចិត្ត​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​ក្រុមមនុស្ស​ចាក់​ដោយ​ឬ​ផ្លុំ​ត្រចៀក​ពី​រឿង​អ្វីមួយ​លោកអ្នក​មិន​គប្បី​ខឹងច្រឡោត​ដោយ​ក្តី​ខ្វះ​ការពិចារណា​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​អាក្រក់​ដាក់ខ្លួន​។​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ពី​តូច​ទៅ​ធំ​ព្រោះ​ងាយ​មាន​ភាព​ប្រេះស្រាំ​ចំពោះ​គ្នា​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​ច្រើន​ដូច្នេះ​ត្រូវតែ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​ការបរាជ័យ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀតហើយ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ​ពិតជា​ត្រូវ​ជួប​ស្ថាន​ភាពលំបាក​និង​មានការ​ប្រឈមមុខ​ខ្ពស់​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វីដែល​ថ្មី​ឬ​ធ្វើ​អ្វីដែល​ល្អៗ​ពីព្រោះថា​ផ្លែផ្កា​នោះ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​សម្រេចចិត្ត​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ឬ​កិច្ច​ការដែល​បង្ខំ​បន្ទាន់​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​តែងមាន​ភាព​សុខដុម​និង​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ​ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​បើ​ចង់​ធ្វើ់​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​បញ្ហា​ពី​ត្រូវ​មក​ខុស​វិញ​នោះ​ឃើញថា​មាន​អត្រា​ខ្ពស់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​វាយប្រហារ​និង​តាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ ហើយ​ចំណែក​បញ្ហា​ចំណូល​នោះ​ឃើញថា​មានការ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​លោកអ្នក​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​ងប់ងុល​តែ​រឿង​ស្នេហា​ហើយ​ត្រូវ​រក​ពេល​រៀនសូត្រ​ឬ​បំពេញការងារ​វិញ​ទើប​ប្រសើរ​ទៅ​គ្រា​ខាងមុខ​៕