ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩

249
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី តែង​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​តែ​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​មានការ​លូតលាស់ ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក អ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​បើ​មានការ​ពឹងពាក់​អ្វីមួយ​ផង​គេ​តែង​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​។​

បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​បើ​មានការ​ពូន​ជ្រោយ​សេចក្តីស្នេហា​ដោយមាន​ការយកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ដាក់គ្នា​ជាការ​គាប់ប្រសើរ​បំផុត​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ប្រពៃ​ប៉ុន្តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត​ខ្លះ ហើយ​ធ្វើ​អ្វី​ក៏​ហុច​ជា លទ្ធផល​គួរសម​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​អាច​ចាប់ផ្តើម​កិច្ចការ​ធន​មធ្យម​បាន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើ​ការងារ​អ្វីមួយ​ឬ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។ នៅថ្ងៃនេះ​ដែរ​ផ្តល់ ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះ ថា​ផល​ជា​ផ្លែ​ផ្លា​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​បញ្ហា​រដិបរដុប​ប​ន្តិ​ច​ក៏ដោយ​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ខ្ពស់​ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ដែរ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផង​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ការធ្វើ​អ្វីមួយ​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​មានរឿង​រ៉ាវ​រកាំ​ចិត្តច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មានដំណើ​រ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ព្រោះ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ហើយ​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ភ្លើង​ឆេះ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​តែ​ក៏​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​លោត​ផ្លាស់​មក​គាប់ប្រសើរ​ឡើងវិញ ហេតុនេះ រាល់​ឧបទ្រពចង្រៃ​ទាំងពួង​បាន​ចាកចេញ​ឆ្ងាយ​ហើយ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជោគ​សំណាង​មកវិញ​ច្រើន​ផង​។​ដោយឡែក​នៅ​ថ្ងៃ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ក៏​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​គាប់ប្រសើរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ស្រុតចុះ​ច្រើន​បន្តិច ហេតុនេះ​លោកអ្នក​អាច​ជួប នូវ​រឿងរ៉ាវ​យាយី​មួយចំនួន​ត្រូវ​ពិបាក​ឆ្លងកាត់​ផង​។​នៅថ្ងៃនេះ​ដែរ​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​បាន​ត្រឹម ត្រូវ​នោះ​ផ្លែផ្កា​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ជានិច្ច​។​ការរស់នៅ​លោកអ្នក​ទាំង​ស្ត្រី​បុរស​មានដំណើរ​ជីវិត​គាប់ប្រសើរ​ឡើងវិញ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការរីកលូតលាស់​ទៅមុខ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ក្រុមមនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទឡើង​ទៅរួច​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​គប្បី​មានការ​ប្រយ័ត្ន​ប្រយ័ត្ន​ព្រោះថា​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោក អ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ហើយ​ពិសេស​កិច្ច​ការសំខាន់ៗ​ត្រូវមាន​ការត្រួត ពិនិត្យ​ឱ្យ​ច្បាស់លាស់​ទើប​គ្មាន​បញ្ហា​ចោទ​នៅពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​ជួប​បញ្ហា​យាយី​ណាស់​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕