ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩

404
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងការ​ប្រកបការងារ​មានការ​ចម្រើន​លូត លាស់​ទៅ​មុខជា​សន្សឹមៗ​ដូច​សព្វមួយដង ប៉ុន្តែ​យ៉ាងណា​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ ព្រោះតែ​ជឿ​សម្តី​ក្រុម​មន​ស្ស​អុជអាល​ឱ្យ​ក្តៅក្រហាយ​ក្នុង​រឿង​អ្វីមួយ​បន្តិច​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត ជួបតែ​ភាព​រកាំរកូស​យាយី​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕

ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នាពេលនេះ​លោកអ្នក​គប្បី​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់​ប្រកបការងារ​សំខាន់​ឬ សម្រេច​ធ្វើ​អ្វីមួយ​ព្រោះថា​តែង​ជួយ​ឱ្យ​សម្រេច​ផល​នោះ​ខ្ពស់ជាង​ធម្មតា​និង​ពិសេស​មាន​ក្រុមមនុស្ស​តែង​ជួយ​ជ្រោមជ្រែង​ទៀតផង​។​សម្រាប់​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ស្ត្រី​បុរស​តែង ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនសូវ​រលូន​ល្អ​ទេ​គឺ​តែងមាន​ទំនាស់​ពាក្យសម្តី និង​មានរឿង​រាវ​ចូលមក​អុកឡុក​នាំ​ឲ្យ​ខ្វាយខ្វល់​ច្រើន​៕

ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប កិច្ចការ​អ្វីមួយ​ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ផល​ដែល​ទទួលបាន​មកវិញ​តែង​ល្អ ជាង​អាក្រក់​ជានិច្ច​។​ក្រៅពីនេះ​បើ​លោកអ្នក​ខ្លះ​ជួប​បញ្ហា​រឿង​រាវ​ដោះស្រាយ​មិន​ចេញពី​បញ្ហា​អ្វីមួយ​ពេលនេះ​អាចមាន​វិធី​សម្រាប់​ការរក​ច្រកចេញ​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការ​ខ្សត់ខ្សោយ​ចំណូល​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ជម្លោះ​វិវាទ​៕

ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា ហើយ​បើ​ទោះ​ចាប់​កាន់ កិច្ចការ​អ្វី​ក៏​តែង​ផ្តល់​ក្តី​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​គួរសម​។ ទោះបីយ៉ាងណា លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​កុំ​គប្បី​មានចិត្ត​លោភលន់​ដោយ​ចង់មានចង់បាន​មិន​ប៉ាន​ប្រមាណ​ខ្លួន​ប្រយ័ត្ន​កើតជា​រឿង​អាច​ខាតបង់​លាភសក្ការៈ​វិញ​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង ទើប​រក​ផល​កម្រៃ​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។

រីឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ដោយ​អាច​កើត​តែ​ជម្លោះ​វិវាទ​ផង​៕

ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាចមាន​ការប្រែប្រួល​ក្នុង​រឿង​អ្វីមួយ ដែលមាន​ទាំង​រឿង​ល្អ​និង​អាក្រក់​ផង​។ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​មើល​ឱ្យបាន​ច្បាស់ លាស់​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​នឹង​ទទួលបាន​ផល​ល្អៗ​ជាង​អាក្រក់​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការ រីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រយ័ត្ន ប្រយែង​នោះ​ឃើញថា​ពុំ​កើត​បញ្ហា​តូចធំ​ចំ​មុខ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះទៅរួច​។

ចំពោះ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​បង្កើតជា​បញ្ហា​ឡើង​៕

ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រុងប្រយ័ត្ន​ព្រោះថា​ដំណើរ​ជីវិត​មាន ការប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ជួន​កាលពី​ល្អ​សោះ​ប្រែជា​មក​អាក្រក់​ដែល​ក្នុងនោះ​មាន​ទាំង​ការងារ និង​ការ​រាប់អាន​មនុស្ស​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល ចំណូល​ទោះ​មិន​ជួប​ការលំបាក​ដូច​សព្វមួយដង​ពិតមែន​ក្តី​តែ​ចូរ​ប្រយ័ត្ន​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ដោយ​ប្រការ​ណាមួយ​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់ដែរ​៕

ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​និង​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​ជួយ​យកអាសារ​និង​ជួយ​ជ្រោមជ្រែង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឳ​កាស​ល្អ​ក្នុងការ​ស្វែងរក​ផង​៕

ឆ្នាំវក​
រាសី​ស្រុតចុះ​។ ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ណាត់ គូស្នេហ៍​ណាត់ជួប​គ្នា​អ្វីមួយ​ពីព្រោះថា​ងាយ​កើត​ជម្លោះ​វិវាទ​ណាមួយ​ណាស់ដែរ​។ ការប្រកប​ការ ងារ​មាន​ក្រុមមនុស្ស​ទើស​ទែង​ច្រើន​ពិសេស​ប្រយ័ត្ន​ការជួយ​យកអាសារ​គេ​បែរជា​មានទោស​ទៅវិញ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រួវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រួវ​មក​ដេក​សោក ស្តាយ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឲ្យ​សោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ដួង​រាសី​របស់​លោកអ្នក​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប​ការងារ​ចាស់ៗ ដែល​នៅ​សេសសល់​ឱ្យ​ចប់សព្វគ្រប់​ព្រោះថា​តែង​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​កើត​ការប្រទាំងប្រទើស​ប​ន្តិ​ច​ពិសេស​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឡើង​ព្រោះតែ​ការធ្វេសប្រហែស​ក្នុង​រឿង​អ្វីមួយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​ហុច​ផ្លែផ្កា​និង​មាន​ភាព​សុខដុម​ល្អ​ណាស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពិសេស​ស្ត្រី​ពេលនេះ​ឲ្យ​ប្រយ័ត្ន ក្រុម​បុរស​ព្រាននារី​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​៕

ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​ក​ម្លាំ​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ជាការ​ល្អ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចកា​ងារ​សំខាន់​និង​ពិសេស​អាច​ចុះ​ប្រកប ការងារ​អ្វីមួយ​បាន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គូរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​កុំ​មាត់ឥតគម្រប​ឬ​និយាយ​មិន​កោតក្រែង​ចំពោះ​គ្នា​ព្រោះ​នោះ​នាំ​តែ​រឿង​រាវ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕

#