ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយបើ ខូចខាតនោះច្រើនធ្ងន់ធ្ងរផងគប្បីមានការប្រយ័ត្នប្រយែង។ អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើ ជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញ ខ្លះៗគួរជាទីពេញចិត្តដែរ។ ការធ្វើដំណើរទៅទិសខាងឦសានចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុ ឬតាមយាយីដោយប្រការណាមួយ។
រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្ល៉ោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើចង់ធ្វើអ្វីមួយលោកអ្នកត្រូវសន្សឹមៗមានការប្រយ័ត្នប្រយែងទើបគ្មាន បញ្ហាមិនល្អណាមួយចោទឡើង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការរស់នៅមានភាពប្រទាំងប្រទើសនិងមានបញ្ហាមិនល្អរត់ចូលច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតនាំកើតជម្លោះវិវាទណាមួយកើតឡើង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃនិងធ្វើអ្វីក៏តែងទទួលផលល្អ គ្រាន់កក់ក្តៅផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសតែងអាច ប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុម ទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យតាមក្តី ប្រាថ្នាថែមទៀត។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នក អាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខ ដុមល្អ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះនាំជះផលអាក្រក់ ដល់ខែក្រោយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពស្រស់ស្រាយគួរសម ហើយបើ ទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការលក់ដូរ ពេញដៃពេញជើងឡើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្លាតែងហុចមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមានការ ទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយ មានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះការធ្វើអ្វីមួយលោកអ្នកតែងមានក្រុមមនុស្សយាយីច្រើនបន្តិច គប្បីមាន ការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយ មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួននាំបាត់ បង់ចំណូលឥតអំពើ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយ កើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីមិនត្រូវលោភលន់ច្រើនឡើយបើពុំនោះទេអាចនឹង ដូចពាក្យចាស់ថា”ទន្សាយក៏រួចត្រីរ៉ស់ក៏រួច”ពុំខាន។ ក្រៅពីនេះការធ្វើអ្វីក៏ដោយពុំសូវឆ្លើយតប ដូចការគិតទុកទេលោកអ្នកតោងចេះប្រើបញ្ញាជាអាវុធបន្តិចទើបអាចឆ្លងផុតផលលំបាកតូចធំទៅ រួច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មានទេគឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួច ថយក្រោយក៏មិនកើត៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកកើតឆ្នាំមាន់ក្នុងការចរចា ឬទំនាក់ទំនង អ្វីមួយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលពិសេសជួបការប្រទាំងប្រទើសជាមួយក្រុមមនុស្សក្បែរខ្លួនច្រើនទៀតផង។ ការធ្វើ ដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារតូចធំបានហើយ ពីព្រោះថាការធ្វើច្រើនទទួលបានផលច្រើនទៅតាមនោះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេ ឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមានគ្រោះយាយី ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង ពិសេសបញ្ហាការងារប្រាក់កាសនិងបញ្ហាផ្ទាល់ខ្លួន។ សម្រាប់ថ្ងៃនេះដែរដំណើរជីវិតរបស់លោក អ្នកទោះធ្វើអ្វីមិនត្រូវលោភលន់ច្រើនឡើយបើ ពុំនោះទេអាចនឹងជួបដូចពាក្យចាស់ថា “ទន្សាយ ក៏រួចត្រីរ៉ស់ក៏រួច”ពុំខាន។ ក្រៅពីនេះការធ្វើអ្វីក៏ដោយពុំសូវឆ្លើយតបដូចការគិតទុកដែរលោកអ្នក តោងចេះប្រើបញ្ញាជាអាវុធបន្តិចទើបអាចឆ្លងផុតផលលំបាកតូចធំទៅរួច។អ្នកប្រកបរបររកស៊ី ជួញដូរក្នុងអំឡុងពេលនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មានទេគឺដូចសព្វមួយ ដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួច ថយក្រោយក៏មិនកើត៕