ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩

857
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ចង់​ចុះ​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ផង​។ ចំពោះ​លោកអ្នក​ដែល​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួល បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​គួរសម​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប ពុំមាន​បញ្ហា​ចោទឡើង​នាពេល​ក្រោយ​វិញ​។ អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ ប៉ុន្តែ​យ៉ាងណា លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​បើ លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នាពេលនេះ​លោកអ្នក​មិនទាន់​ឆ្លង​ផុត​ដួង​រាសី​ខែ​មិនល្អ​នៅឡើយ​ទេ ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​សម្រាប់​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​ដែរ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​មាន​ភាព​រាំងស្ទះ​បន្តិច​ចូល​យាយី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ច្រើន​យាយី​បន្តិច​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ឌឺដង​ដោយ​ពាក្យសម្តី​ផ្លែផ្កា​ដាក់គ្នា​បើ​ពុំនោះ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ហើយ​មិន​ងាយ​ល្អ​នឹង​គ្នា​ឡើងវិញ ៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​លោក អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​និង​រឿង​រាវ​ច្រើន​បន្តិច​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី ក៏ដោយ​លោកអ្នក​អាច​សម្រុក​បាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិន មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​បញ្ហា​សម្ព័ន្ធ​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មុន​សម្រេចចិត្ត​អ្វី មួយ​តោង​តែ​ប្រយ័ត្ន​ពីព្រោះថា​នាំ​ជួប​ការលំបាក​ដល់​គ្រា​ខាងមុខ​ថែមទៀត​។ ការ​រស់ នៅ​ងាយ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​បង្កើតជា​គំនុំ​គុំ​គួ​ន​គ្នា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​ក្រាស​នៅពេល​ក្រោយ​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​លោកអ្នក​មានការ​អត់ធ្មត់ និង​ចេះ​មើលមុខ​ក្រោយ​តែង​ដោះស្រាយ​រួច​ជានិច្ច​។ ចំពោះ​ការបំពេញ​ការងារ​លោក អ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​រងារ​ក្នុង​រឿង​អ្វីមួយ​ទៀតផង​។ អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​សុខដុម​ល្អ​ហើយ ការប្រកប​ការងារ​អ្វី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ផ្លែផ្កា មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​មិនតិច​សោះឡើយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វីមួយ​ដោយ​ការ​ប្រយ័ត្ន ប្រយែង​នោះ​ឃើញថា​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​និយាយ​ចរចា​ពី​រឿង​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ណាស់ដែរ​ព្រោះ​ងាយ​ទាំង​ចុះសម្រុង​ជាមួយ​អ្នក ដទៃ​ហើយ​នៅ​អាច​ទ​ទូល​ផល​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

ចំពោះ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុក ដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​គប្បី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យ បានល្អ​ដោយ​មិនត្រូវ​ប្រកាន់យក​ភាព​ឆេវឆាវ​ឬ​ប៉ះ​មាត់​យក​មាត់​ប៉ះ​ដៃ​យកដៃ​នោះ ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់ គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​ហើយ​ឱ្យ​ប្រយ័ត្នប្រយែង​ក្នុងការ ត្រៀម​ទប់ទល់​ជាមួយ​បញ្ហា​បន្តិច​ព្រោះថា​ងាយ​រីក​រាលដាល​និង​កើត​បញ្ហា​បន្ថែ​មណាស់​។ ក្នុងពេល​នេះដែរ​ការប្រកប​ការងារ​លោកអ្នក​អាច​ជួប​បញ្ហា​យាយី​ច្រើន​ពិសេស​ធ្វើ ច្រើន​ខុស​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុន នឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​ទៅ​គ្រា​ថ្ងៃ​ខាងមុខ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ត្រូវ​ចេះ​សម្រប​តាមចិត្ត​គ្នា​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕