ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឱកាសល្អៗនៅខាងលោកអ្នកច្រើន ហើយធ្វើអ្វីក៏តែងហុចជាផ្លែផ្កា គ្រាន់កក់ក្តៅដែរ។ អ្នកអាជីវករិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។ការរស់នៅមានភាពសុខដុម និងក្រុម មនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយ ក្លាយជាទុក្ខវិញ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានបញ្ហាមិនល្អចំពោះមុខត្រូវចៀសឆ្ងាយបន្តិច ពីព្រោះថាផលអាក្រក់ងាយជះមកវិញណាស់។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានការប្រែប្រួលប្តូរផ្លាស់ ឥតឈប់ឈរហើយមានការដាំក្បាលចុះខ្លាំង ដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើប អាចចៀសផុតពីជម្លោះ ទាំងពួងដែលអាចកើតមានឡើង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រី មានគ្រោះយាយីនៅឡើយ ដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កា ដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយតែងជួបសេច ក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធគូស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនា រដូវខែវស្សា ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់ឱ្យបានច្រើន ក្នុងនេះដាច់ខាតមិនអាចយក ភាពមានះឬយកមោហៈទោសៈដាក់ខ្លួនបានទេបើពុំនោះផលអាក្រក់តែងចាំយាយីជានិច្ច។ អ្នក ប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយ ដូច្នេះមិនគប្បីមានការលោភលន់ចង់ ចំណេញច្រើនទ្បើយប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។ការធ្វើដំណើរឆ្ងាយជិតជួប បញ្ហាប្រទាំងប្រទើសយាយីច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្ត ទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំឬបើចង់ធ្វើជំនួញអ្វី មួយក៏កាន់តែប្រសើរដែរ។ ក្រៅពីនេះមិនថាជារឿងផ្ទាល់ខ្លួនឬរឿងរាវក្បែរខ្លួនតែងមានសញ្ញាភ្លើង ខៀវបើករង់ចាំជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលភោគផលចំណេញវិលត្រឡប់ចូលផ្ទះវិញគ្រាន់បន្សើមបំពង់កអញ្ចឹងដែរ។ ទោះបីយ៉ាងណា ការធ្វើដំណើរចូរប្រយ័ត្នបញ្ហាមិនល្អរត់ចូលនាំពិបាកទប់ទល់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយដូចសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការចរចាឬចុះហត្ថលេខារឿងសំខាន់អ្វីឡើយពី ព្រោះថាមិនល្អនោះងាយកើតឡើងនាពេលក្រោយផង។ ការរស់នៅវិញលោកអ្នកជួបបញ្ហាលំបាក ផ្លូវចិត្តច្រើនពិសេសបញ្ហានៅផ្ទះសម្បែងតែម្តង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីក ដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងមិនសូវចេះអត់ឱនឱ្យគ្នា ប៉ុន្មានទេ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនសូវផ្តល់ជាផ្លែផ្កាដូចជាទីពេញចិត្តឡើយ ម្ល៉ោះហើយទាល់តែ ខិតខំខ្លាំងបន្តិចទើបសម្រេចជោគជ័យទៅរួច។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរបើ ចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយទាល់តែ ខិតខំព្យាយាមទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបផលត្រឡប់មកវិញ ដូចជាទីពេញចិត្ត នោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមួយមិនអាចលោភ លន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទាំងប្រទាំងប្រទើសហើយក៏ងាយកើតរឿងរាវចម្រូង ចម្រាសផង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះកិច្ចសន្យាឬចរចាលើបញ្ហាអ្វីមួយផង ។ អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញ ប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសទទួលរងការនឿយហត់ច្រើន ហើយធ្វើអ្វីក៏តែងជួប បញ្ហាច្រើនត្រូវរែកពន់ផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាខ្សត់ចំណូលបន្តិចតែយ៉ាងណាក៏មានភាពសុខដុមប្រពៃ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុ និង ក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនសូវចុះសម្រុងគ្នាប៉ុន្មានទេដោយសារតែម្នាក់ៗប្រកាន់ចិត្តចង់ឈ្នះចង់់ ចាញ់គ្នាក្នុងចិត្តច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ពុំនោះទេ ផលល្អសោះ អាចប្រែជាអាក្រក់វិញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ចំណាយប្រាក់កាសធ្វើអ្វី មួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។
រីឯគូស្នេហ៍ប្រុសស្រីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នរែកពន់ភាពទុក្ខសោកមក វិញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តអ្វីក៏ដោយមិនអាចធ្វេសប្រហែស បានឡើយគឺត្រូវប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់ទាំងពួងដើររំលងចៀសឆ្ងាយទៅរួច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។ក្នុងអំឡុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។
សម្ព័ន្ធស្នេហាប្រុសស្រីឱ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕