ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩

703
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ថ្ងៃនេះ​ឃើញថា ការប្រកប​ការងារ​រ​បស់​លោកអ្នក មានដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូង ចម្រាស​ទៅរួច​។ ក្នុងពេល​នេះដែរ បើ​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ ជំហរ​ខ្លួនឯង​ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់លោក​អ្នកនឹង​លក់ដូរ ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ពេលនេះ​ត្រូវ​ទទួលរង​ឧបទ្រព​យាយី​ច្រើន​ទាំង បុរស​ស្ត្រី​។ លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​ឈឺខ្លួន​ប្រាណ ឬ​កើតចេញ​មកពី​ការឈឺ​ចិត្ត ដោយសារ​មនុស្ស​នៅ​ជុំវិញខ្លួន​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព ឈ្នានីស ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​និង​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់ ហើយ​បើ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់ គួរសម​ផង​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណា មួយ​ចោទឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​ចម្រើន លូតលាស់ និង​ប្រកប​កិច្ចការ​អ្វី​មាន​ភាព​សុខដុម​គាប់ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ រក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល កើតមាន​ជម្លោះ​វិវាទ​បែប​ស៊ីសាច់ហុតឈាម​គ្នា​ទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះបី​ធ្វើ​អ្វី ក៏ដោយ​បើ​មានការ​សម្រុក​ពេញទី​ផល​ដែលជា​ផ្លែផ្កា​តែង​ហុច​ឱ្យ​មកវិញ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​ប្រញាប់​ប្រកបការងារ​អ្វីមួយ ពីព្រោះ​តែង​ផ្តល់​ជា លទ្ធផល​គ្រាន់​ទី​កក់ក្តៅ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិន​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ត្រូវ​រែកពន់ ទេ​តែ​សម្រាប់​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ ព្រោះថា​ងាយ​កើត បញ្ហា​ចូលមក​កកូរ​ផ្លូវចិត្ត​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាព ស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វ​វិ​ា​ទ​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ជួប​បាតុភាព​រឿង​ឈ្លោះ​វិវាទ​អ្វីមួយ កើតឡើង​ហើយ​បើ​ចេះ​ទប់ចិត្ត​សង្កត់ចិត្ត​មិន​តបត​គឺជា​ការប្រសើរ​បំផុត​ដើម្បី​រក្សា​សេចក្តីសុខ​ផ្ទាល់ខ្លួន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ដាច់ខាត​មិនត្រូវ​ឈ្លក់​វង្វេង​រឿង ស្នេហា​រហូត​វង្វេងស្មារតី​នាំ​ខាតបង់​កិច្ចការងារ​នោះឡើយ ៕

ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពី ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់ តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់ ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ​ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប ក្តី​ប្រាថ្នា​អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរដែរ​ទេ​៕

ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏ មានការ​លូតលាស់​ទៅមុខ​គួរសម​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ និង ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕