ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩

645
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ទៅមុខ​ហើយ​ពិសេស​ធ្វើ​អ្វីៗ​តែង​ហុច​ផល​មកវិញ​លឿន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​តែង​អាច​ប្រមូល​ភោគ ផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ត្រូវ​ចេះ​ប្រើ​គំនិត​និង​បញ្ញា​ពីព្រោះ ថា​ងាយ​កើត​រឿងរ៉ាវ​ចំពោះមុខ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង មានការ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​បើ​មានការ​ប្រកប​រប​ររ​យះ​ពេល​ខ្លីៗ តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព ប៉ុន្មាន​ទេ​ពិសេស​ទិសបស្ចឹម​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ជានិច្ច​។ ទោះបីយ៉ាងណា​បើ​មាន​បញ្ហា អ្វី​ឱ្យ​លោកអ្នក​គប្បី​ពឹងពាក់​មនុស្ស​នៅ​ពី​ឆ្ងាយ​ប្រសើរ​ជាង​មនុស្ស​នៅ​ជិត​ដែល​ផ្តល់​តែ បញ្ហា​មកឱ្យ​។ ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី ថ្ងៃ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គូរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ឡើយ ម្ល៉ោះ ហើយ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។ ការ​ប្រ កប​ការងារ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណា​មកវិញ​នៅពេល​ក្រោយ​ដែលរ​កស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។ ការប្រកប​ការងារ លោកអ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដោយសារ យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។ ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះ តែ​ការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ដែល​កើត​ឆ្នាំ​សេះ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់ ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើត​បញ្ហា​ជម្លោះ​វិវាទ​ឡើង​ប៉ុណ្ណោះ​។ លោកអ្នក​ត្រូវ​រវាសរវៃ ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿងរ៉ាវ​ឥត មាន​ធូរស្បើយ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ធ្វើឱ្យមាន ភាពស្រស់​ស្រាយ​និង​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ផង​។ អ្នកប្រកបរបរ​រកស៊ី​ជួញដូរ​ក្នុង​រយះ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបានច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។ ការធ្វើ​ដំណើ​រ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានតែ​ការ​រឹងរូស​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជា​ស្ត្រី​បើ​បានធ្វើ​បុណ្យ​ដាក់​ទាន់​កាន់តែ​ប្រសើរ​ពី ព្រោះថា​អាច​រំដោះគ្រោះ​យាយី​បាន​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ហើយ​ការ​ជួញ ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​ហើយ​ភាព​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។ ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ​ឡើងវិញ​ដូចនេះ​ជា​ឱកាស ល្អ​ក្នុងការ​ប្រកបការងារ​អ្វីមួយ​ព្រោះ​តែង​ឆាប់​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ផ្សះផ្សារ​ជម្លោះ​វិវាទ​អ្វីមួយ​តែង​សម្រេច​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ ពីព្រោះ ឃើញថា​តែង​ជួប​នូវ​ក្តី​ជោគជ័យ​នោះ​មាន​មួយចំនួនធំ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃ​នេះដែរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​អាច​ត្រូវបាន​ចៅហ្វាយនាយ​មើលឃើញ​ហើយ​លើកសរសើរ​ដោយ​ក្តី​ស្ងៀមស្ងាត់​ទៀតផង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​៕