ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩

1069
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ងាយ​ប៉ុន្តែ​វា​អាច​ប្រែ​ក្រឡាស់​មកជា បង្ក​ការ​ល្អក់កករ​ផ្លូវចិត្ត​និង​មានរឿង​រ៉ាវ​មិនល្អ​ចូល​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។ ក្រៅ ពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវធ្វើ​ចិត្ត ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។ ដូច្នេះ មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។ បើជា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រេះ​រិះ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​និង​ត្រូវដាក់​ផែនការ​ឱ្យបាន​ល្អ​ទើប​មិន​បង្ក​ការប៉ះទង្គិច​ដល់​ខែ​ខាងមុខ​។ ការ​រស់ នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​មិនល្អ​នៅពេល​ក្រោយ​វិញ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា ថែមទៀត​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ បើ​ប្រកប​កិច្ចការងារ​អ្វី តែង​លូតលាស់​ឈានទៅ​មុខគួរ​សម​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គួរសម​។ ចំណែក​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែ ង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំ​សេះ​នាពេលនេះ​បញ្ហា​សុខភាព​និង​សេចក្តីស្នេហា​តែង​ងាយ កើត​បញ្ហា ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើ​ប្រសើរ​។ ដោយឡែក​នៅ ថ្ងៃនេះ វិញ​ឃើញ ថា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​តែង​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​បង្កបញ្ហា​ឡើង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​បើ​ខូចខាត​នោះ​ច្រើន​ធ្ងន់ធ្ងរ​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ទៅ​ទិស ខាង​ឦសាន​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ឬ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅ​ថ្ងៃ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​ជួប​បញ្ហាលំបាក​ត្រូវ​រែកពន់ បន្តិច​ហើយ​ត្រូវ​ព្យាយាម​ពុះពារ​ទើប​ឆ្លង​ផុត​ផល​លំបាក​មួយចំនួន​ទៅរួច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​បើ​លោកអ្នក​សម្រុក​ពេញទី​នោះ​តែង ទទួលដំណឹង​ល្អ​ពេល​ក្រោយ​ជានិច្ច​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​មួយចំនួន​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្ត​ស្គាល់ ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​អ្វី​មាន​ការជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ បើ​មាន​ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅ មុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា ផល​អាក្រក់​អាច​កើតឡើង​ហួស​ពី​ការគិត​ទៅទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កទំនាស់​គ្នាច្រើន​ម្ល៉ោះហើយ​ត្រូវ​ចេះ​សម្របសម្រួល​គ្នា​ខ្លះ​ទើប​ប្រសើរ​៕​