ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩

616
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ​គួរសម ហេតុនេះ​ទើប​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា បណ្តាក់ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​នឹង​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​ពុំ​កើត​នូវ​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​កើតមាន​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​រិច​រិល​និង​ថយក្រោយ​ច្រើន​ម្ល៉ោះហើយ​ទោះ​ចង់រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ក៏​ជួប​ការលំបាក​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានតែ​ការ​ហួងហែង​និង​ប្រចែប្រច័ណ្ឌ​ហួសហេតុ​ច្រើន​៕

ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិន​ងាយ​ទម្លុះទម្លាយ​បាន​យ៉ាង​ងាយ​ទេ​គឺ​តែង​ជួប​ជាមួយ​ឧបសគ្គ​ច្រើន​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ផល​ដែលជា​ផ្លែផ្កា​អាច​ហុច​ឱ្យ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី​ជិ​ញ​ឆ្ងាយ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ពីព្រោះថា​គេ​អាច​នាំ​រឿង​រាវ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​និង​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សៅហ្មង​ច្រើន​ហើយ​លោកអ្នក​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​កើត​តែ​រឿង​រាវ​ដាក់ខ្លួន​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​ច្រើន​ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការ​ប្រេះឆា​រកតែ​ផ្សះផ្សា​វិញ​លែងកើត​៕

ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មានការ​ខិតខំ​ប្រឹងប្រែង​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន​ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ទិសបស្ចឹម​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​៕

ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​មាន​ភោគផល​ត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុម​នុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​នរណា​មួយ​ឃើញថា​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​ឡើយ​ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​៕

ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​យាយី​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​បញ្ហា​តូចធំ​បាន​ចៀស​ឆ្ងាយ ហើ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ធូរស្បើយ​ផ្លូវចិត្ត​ផងដែរ​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​បាន​ដោយ​តែង​ជួប​ភាពជោគជ័យ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​​គ្រួសារ​តែងមាន​ភាព​គាប់ ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​និង​អត់ធ្មត់​ពីព្រោះថា​អាច​ហុច​ផល​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កម្រិត​ត្រឹម​មធ្យម ប៉ុន្តែ​រាល់​ការធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលផល​មកវិញ​លឿន​ផង​។​ការរស់នៅ​លោកអ្នក​អាច​ជួប​នូវ​អ្វី​ថ្មីៗ​ដែល​ចូលមក​ដំណើរ​ជីវិត​ថែមទៀត​។​ចំណែក​ការ ប្រកប​ការងារ​ឃើញថា​ទោះ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​ជា​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​យឺត​បន្តិច​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គួរសម​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យាយី​ពី​អ្នកដទៃ​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

#