ថ្ងៃទី​១២​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

600

•​ឆ្នាំ​១៩៥៣ ការធ្វើ​តេ​ស្តិ៍ អាវុធ​នុយក្លេអ៊ែរ​៖ ផែនការ​គ្រាប់ បែក​បរមាណូ​សូ​វៀត​បន្ត​ជាមួយនឹង ការធ្វើឱ្យ​ផ្ទុះ​ឧណ្ហ​បរមាណូ Joe4 ដំបូង របស់​សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៥៣ កោះ​ហ្សា​គីន​ថូ​ស (Zakynthos) និង​កេ​ហ្វា​ឡូ​នី (Kefa lonia) នៅ​ក្រិ​ក​ត្រូវបាន​បំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដោយ​រញ្ជួយ​ដី​ទំហំ​៧,៣ រិ​ច្ឆ​ទ័​រ ។​
​ ​
•​ឆ្នាំ​១៩៧៦ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ចន្លោះ​ពី​១.០០០​ទៅ​៣.៥០០​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការ សម្លាប់​រង្គាល នា ជំរុំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន តែ​ល អាល់​-​ហ្សា​តារ (Tel al-Zaatar Massacre) នៅ លី​បង់ ដែលជា​ព្រឹត្តិការណ៍​ពោរពេញ ដោយ​ការ​បង្ហូរឈាម​នៃ​សង្គ្រាមស៊ីវិល លី​បង់ ។​
​ ​
•​ឆ្នាំ​១៩៧៨ សន្ធិសញ្ញា សន្តិភាព និង​មិត្តភាព​រវាង់​ជប៉ុន និង ស​ធារ​ណ​រដ្ឋ​ប្រជា​មា​និ​តុ​ចិន ត្រូវបាន ចុះហត្ថលេខា ។​
​ ​
•​ឆ្នាំ​១៩៨១ កុំព្យូទ័រ IBM ត្រូវ បាន​ផ្សព្វផ្សាយ ។​
​ ​•
​ឆ្នាំ​១៩៨២
ម៉ិ​ក​ស៊ី​កូ ប្រកាស ថា គ្មាន​សមត្ថភាព ដើម្បី​សងបំណុល បរទេស​ដ៏​ច្រើន​លើសលប់ ដែលជា​ការ ចាប់ផ្តើម​នៃ​វិបត្តិ​បំណុល ដែល​លាត សន្ធឹង​ទៅដល់​អាមេរិក​ឡាទីន និង ប្រទេស​ទី​៣ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍ (Third World-​ប្រទេស​អព្យាក្រឹត និង មិនមែនជា​សម្ព័ន្ធមិត្ត​ណា​តូ​) ។​
​ ​
•​ឆ្នាំ​១៩៨៥ យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ជើង​ហោះ ហើរ​លេខ​១២៣ បុក​ជួរ​ភ្នំ​អូ​ស៊ូ​តា​កា (Osutaka) នៅ​ខេត្ត​ហ្គា​ន់​ម៉ា (Gunma Prefecture) ប្រទេស​ជប៉ុន ដោយ​សម្លាប់ មនុស្ស​៥២០​នាក់ ដែលជា​មហន្តរាយ យន្តហោះ​អាក្រក់​បំផុត ។​
​ ​
•​ឆ្នាំ​១៩៩២ កាណាដា ម៉ិ​ក​ស៊ី​កូ និង​សហរដ្ឋអាមេរិក ប្រកា​សការ ចរចា​បញ្ចប់​សម្រាប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នៅ​អាមេរិក​ខាងជើង (Nort America Free Trade Agreement) ដើម្បី​បង្កើត​ក្រុម​ជំនួញ​ត្រីភាគី​នៅ អាមេរិក​ខាងជើង ។ កិច្ចព្រមព្រៀង បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ មករា ១៩៩៤ ។​
​ ​
•​ឆ្នាំ​២០០០ កប៉ាល់មុជទឹក Oscar class ធុន K-141 គុ​រសក របស់ កងទ័ព​រុស្ស៊ី ផ្ទុះ ហើយ​លិច​នៅ​សមុទ្រ បា​រ៉ង់ (Barents Sea) អំឡុងពេល​ការ ហ្វឹកហ្វឺន​យោធា ។​
​ ​
•​ឆ្នាំ​២០០៥ រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា លោក​ឡាក​ស៍​ម៉ាន កា​ឌៀ​រ​ហ្កា​ម៉ារ (Lakshman Kadirgamar) ត្រូវបាន​បាញ់សម្លាប់​ដោយ​អ្នក​សកម្ម ប្រយុទ្ធ​បំបែក​ខ្លួន​នៅ​ភាគ​ខាងជើង ស្រីលង្កា LTTE (Liberation Tigers of Tamil Eelam) នៅផ្ទះ​របស់គាត់ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​កប៉ាល់មុជទឹក សឿ​ចារ ចលា​សស ធុន គ​-១៤១ គុ​រសក របស់​កងទ័ព​រុស្ស៊ី
​ផ្ទុះ ហើយ​លិច​នៅ​សមុទ្រ​បា​រ៉ង់ អំឡុងពេល​ការហ្វឹកហ្វឺន​យោធា​