ថ្ងៃទី​១២ ខែកក្កដា ២០១៨

1112
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​មិនល្អ ចំពោះមុខ​ណាស់​។ សម្រាប់​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​មិន​ផ្តល់​ផល​ល្អ​ផងដែរ​លោកអ្នក​គប្បី​មាន ការប្រយ័ត្នប្រយែង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​និង​ពិសេស​កិច្ចការងារ ក៏​ចម្រើន​លូតលាស់​ទៅមុខ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់ បំពេញ​បំពង់​អញ្ចឹង​ដែរ​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង ចំពោះ​គ្នា​កើត​តែ​រឿងរ៉ាវ​រកាំរកូស​៕

​ឆ្នាំខាល


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់​ផ្តើមធ្វើ​អ្វីមួយ​មិន​ថា​ជា​កិច្ចការងារ សាងសង់​ផ្ទះ​ថ្មី ចេញដំណើរ​ឬ​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ជានិច្ច​។ ការរស់នៅ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ហើយ​បញ្ហា​ការងារ​ក៏មាន​ការ​ចម្រើន​លូតលាស់ ទៅមុខ​ក្នុងតួនាទី​ខ្លួនឯង​បំពេញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាពស្ងប់ស្ងាត់ អតិថិជន​បន្តិច​ពិតមែនតែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ប្រពៃ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​សាសង​សម្រាប់​ផ្សំផ្គុំ​ជា​គ្រួសារ​ផងដែរ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនមាន​ភាព​ភ្លឺ​ថ្លា​ឬ​ទទួល​នូវ​លទ្ធផល​ឆ្លើយតប​ដូច​ការរំពឹង ទុក​នោះឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវ គោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​ទៅ​បៀត​ល្បែង ស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ បែកបាក់​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​ស្ថាន​ភាពលំបាក​ច្រើន​ពិសេស​ងាយ​កើត​បញ្ហា ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន ហើយ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រកែប្រកាន់​ច្រើន​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម គួរសម​ផង​។ ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​មាន​ភាព​ស្រស់ស្រាយ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើត មាន​ច្រើន​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើ​កើតមាន​បញ្ហា​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការ ប្រកបការងារ​ជួប​លើ​កំណាត់​ផ្លូវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដូច្នេះ​ទាល់តែ​លោកអ្នក​ប្រយ័ត្នប្រយែង ទើប​ពុំមាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស នៅពេល​ក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើ​គួរសម ពិសេស​នៅមាន​គំនិត ល្អៗ​សម្រាប់​ប្រកបការងារ​ថែមទៀត​។ ក្រៅពីនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ក្នុង​រឿង​ការងារ ឬអ្វី​ដែលជា​ក្តី​រីករាយ​បន្តិចបន្តួច​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់ បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ជានិច្ច​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ប្រពៃ​ហើយ​ការរស់នៅ ប្រកបទៅដោយ​ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ ជម្លោះ​វិវាទ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ព្រោះ​ងាយ​ជួប​ឧ​ប្ប​តិ្ត​ហេតុ បន្តិចបន្តួច​យាយី​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើល​ដោយ​ភ្នែក​កុំ​ស្តាប់​ដោយ​ត្រចៀក​ប្រយ័ត្ន​ក្រុមមនុស្ស​ញុះញង់​នាំ​កើត​ជម្លោះ​ប្រកែក​ដោយ​ប្រការ​ណាមួយ​ឡើង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ចរចា ឬ​ទំនាក់ ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ គឺអាច​មានការ​ខកបំណង​ផង​។ ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែង​ចេះ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។ ក្រៅពីនេះ ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា រោគ​ជំងឺ​ចូល​យាយី​ឬ​មាន​ឧប្បត្តិហេតុ​អ្វីមួយ​កើតឡើង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ​ចង់​ទំនាក់ ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវ​មានការ រីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី ប៉ុន្មាន​ឡើយ​។ ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

#