ថ្ងៃទី​១២ ខែកញ្ញា ២០១៨

893
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ទាំង​អារម្មណ៍ និង​ការសម្រេចចិត្ត​អ្វីមួយ​តែង​ងាយ​ភ្លាំងភ្លាត់​និង​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ផង​។ ចំណែក​អ្នក​ប្រក​បរបររកស៊ី​ជួញដូរ​គឺ​ជួប​នូវ​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះវិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​ភាព​រកាំចិត្តយាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវធ្វើ​អ្វី​ដោយ​យក​ភាព ចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​នឹង​នាំ​ផល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ចិត្ត​សន្តោស​ប្រណី​អត់ធ្មត់​ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​នៅ​ថ្ងៃ​ខាងមុខ​ពុំ​ជួប​ព្យុះភ្លៀង​អាក្រក់​ណាមួយ​កើតឡើង​ហើយ​នាំ​ពិបាក​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​មិន​ថា​រវាង​ស្វាមីភរិយា​ឬ​ស្នេហា​កំលោះ​ក្រមុំ​គឺ​មើលមុខ​គ្នា​មិនសូវ​ចំ ប៉ុន្មាន​ទេ​តែង​ប្រឆាំង​និង​បង្ក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់គ្នា​ច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ដូចនេះ​បើ​មានការចាប់ផ្តើម​ធ្វើ​អ្វី​ថ្មី​ឬ​ធ្វើ​ពិធី​អ្វីមួយ​ពុំសូវល្អ​ណាស់ណា​ទេ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​និង​កើត​បញ្ហា​ឡើង​ណាស់​ផង​។ អ្នកប្រកបការងារ​រាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះរឿង​រាវ​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​គាប់ប្រសើរ​ទេ​ ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ព្រោះ​លាភ​តូចធំ​ច្រើន​បោល​ហួស​ឬ​មិន​ក៏​ត្រូវគេ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកប​កិច្ច​ការដែល​សំខាន់​ឬ​កិច្ចការ​ធំដុំ​អ្វីមួយផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ឬ​ប្រកប​កិច្ចការងារ​សំខាន់បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុងការទារ ហើយ​ព្រោះថា​តែង​នឹង​ទទួល​ផ្លែផ្កា​មកវិញ​ល្អៗ​ឬ​មិន​ដូច្នេះ​គេ​ក៏​ប្រឹងរក​មកឱ្យ​ក្នុង​ឆាប់ៗ​នេះផង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប ដូច​ទឹកឃ្មុំ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​ទេ​គឺ​រាល់​ការប្រកប​កិច្ចការងារ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ពីព្រោះថា​ផល​ល្អ​តែង ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លាភ​ធ្លាប់តែ​បោល ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់ កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា យូរហើយ​ជា​ឱកាសល្អ​ក្នុង​ទំនាក់ទំនង​ចែវ​ចូ​វ​ផងដែរ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពី ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការធ្វើ​ជំនួញ​ជួញដូរ​មាន​ភាព​គាប់ប្រសើរ​ឡើងវិញ​ហើយ​បើ​ចង់​ផ្លាស់ ប្តូរ​មុខរបរ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​បញ្ហាលំបាក​ច្រើន​ដូចនេះ ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងនេះ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ស្រួល​ចិត្ត អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ ឡើង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​ត្រូវ​ដោះស្រាយ​គប្បី​មានការ​ប្រយ័ត្ន​ប្រ យែង​ពីព្រោះថា​ថា​ងាយ​កើត​ពី​រឿង​តូចតាច​រីក​ជាធំ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន អ្វី​លេចធ្លោ​ទេ​គឺ​បើ​ចង់​រកស៊ី​ជួញដូរ​ឬ​ធ្វើ​អ្វី​ធំដុំ​ច្រើន​តែង​មិន​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ដំណើរ​ជីវិត​នៅថ្ងៃនេះ​មិនល្អ​ប្រសើរ​ទេ​ហេតុនេះ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែងបន្តិច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែមការប្រុងប្រយ័ត្ន​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​បញ្ហា​ធ្វើ​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បានទទួល​ជោគ​លាភ​អ្វីមួយ​ថែមទៀត​។ ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​គិត​ចង់​ផ្លាស់ប្តូរការងារ​អាចជា​ពេលវេលា​ល្អ​ប្រពៃ​មួយ​ផងដែរ​។ អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជាឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕​