ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩

516
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចារ ឬ​ទំនាក់ទំនង​ការងារ​អ្វី មួយ​តែង​ងាយ​សម្រេច​ជោគជ័យ​ដូច​ក្តី​ប្រាថ្នា​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី តែ​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពោះ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អជា​មធ្យម​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន ព្រោះ​មាន​ភាពផុយស្រួយ​កើត​បញ្ហា​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​បើ​ពឹងពាក់​នរណា​ឱ្យជួយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គ​ម្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​រកាំចិត្ត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​ប៉ុណ្ណោះ​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ ពិសេស​ងាយ​មានរឿង​រាវ​ច្រើន​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក អ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិ ហេតុ​យាយី​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មានការ​គិត​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឃើញ ថា​ទោះជា​ថ្ងៃ​ល្អ​មធ្យម​ពិតមែន ប៉ុន្តែ​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង​រាវ​ជម្លោះ​វិ​វិ​ា​ទ​ណាស់​គប្បី ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចាត់ចែង​ការងារ​តូចធំ​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​។ ការរស់នៅ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស ជួយ​ជ្រោ​ម​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការ​ទំនាក់ ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​អ្នកដទៃ ជួប​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី​តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល ចំណូល​មួយៗ​គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។​

រីឯ​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន​បញ្ហា​ចោទឡើង ៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា ភ្លើង​ខៀវ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូត លាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ក្នុង រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ដូច​សព្វមួយដង​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​បញ្ហាលំបាក​យាយី​ច្រើន​ដូចនេះ​គប្បី​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើត មាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកបការងារ​អ្វី មួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា​ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំនោះ​ទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ពី ព្រោះ​ជារឿយៗ​តែងមាន​គ្រោះកាច​តាម​យាយី​ច្រើន​។ ចំណែក​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​សុខទុក្ខ របស់​កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​មានការ​ប្រែប្រួល​ពី​អាក្រក់​មកល្អ​ក្តី​តែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ព្រោះថា​បញ្ហា​រកាំរកូស​តែង​កើតមាន​ជា​ញឹកញាប់​ផង​។ ទោះបី យ៉ាងណា​ក្នុង​ពេលនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ឬ​ទំនាក់ទំនង​ការងារ​ព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​តែង​ហុច​ឱ្យ​ជាប់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិនត្រូវ​ឱ្យ អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតការ​ទាស់ ទែង​គ្នា​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ផ្អែមល្ហែម​និង​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួល រង​ផល​ប៉ះទង្គិច​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់ ស្រួលខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្ត​
ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕