ថ្ងៃទី​១២ ខែវិច្ឆិកា ២០១៨

865
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​នូវ​ឧបសគ្គ​ច្រើន​ពិសេស​ធ្វើ​ច្រើន​បែរ ជា​មិនសូវ​ហុច​ផល​មកវិញ​ទៀតផង​។​សម្រាប់​ពេលវេលា​មិនល្អ​នៅថ្ងៃនេះ ហើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​គឺ​ម៉ោង​១១,០០​ដល់​៣,៥៩​នាទី​រសៀល​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​ឡើងវិញ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់ ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើន ជាង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ​ពិសេស​បើ​មាន​ធ្វើ កិច្ចសន្យា​ឬ​ចង់​ចេញដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​

រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី​តែបើ​លោកអ្នក​ចេះ ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយចូល​ជំនួស​វិញ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តានតឹង​ឬ​រឿង​រាវ​អាក្រក់​ដែល​តែង​យាយី​កាលពីមុន​មក​ពេល នេះ​បានចាប់ផ្តើម​ធូរស្បើយ ហើយ​ផល​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ការប្រកប កិច្ចការងារ​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​អ្វី​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ផល​កម្រៃទៀតសោត​បើ​មានការ​ស្វះស្វែង​តែង​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន ។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ការប្រកប​ការងារ​លោក អ្នក​អាច​ដំណើរ​ទៅ​សន្សឹមៗ​ពុំមាន​អ្វី​ធំដុំ​ចូលមក​យាយី​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុង​រយះ​កាល​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ចំពោះ​លោកអ្នក ច្រើន ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។ ក្នុងពេល​នេះដែរ​លោកអ្នក ត្រូវ​រក្សា​ភាព​នឹងធឹង​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​តែ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស របៀប​មាន​ច្រើន​ហើយ​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែលចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​និង​ធ្វើ​មិនដឹងមិនលឺ​ចំពោះ​បញ្ហា​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ចិត្ត​សន្តោស​ប្រណី​អត់ធ្មត់ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​នៅ​ថ្ងៃ​ខាងមុខ​ពុំ​ជួប​ព្យុះភ្លៀង​អាក្រក់​ណាមួយ​កើតឡើង​ហើយ​នាំ​ពិបាក​ខ្លួន​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​មិន​ថា​រវាង​ស្វាមីភរិយា​ឬ​ស្នេហា​កំលោះ​ក្រមុំ​គឺ​មើលមុខ​គ្នា​មិនសូវ​ចំ ប៉ុន្មាន​ទេ​តែង​ប្រឆាំង​និង​បង្ក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់គ្នា​ច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ហើយ​ធ្វើ​អ្វី​ក៏​តែងជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​,​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​ត្រឡប់មកផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ពេលនេះ​ក៏​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ផងដែរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​មាន​ភាពល្អប្រសើរ​ប​ន្តិ​ច​ក្តី​តែ​ផល​ប៉ះទង្គិច​តែង កើតចេញ​មកពី​គំនិត​និង​ការយល់​ខុស​ខ្លួនឯង​ច្រើនជាង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ភាព​នឹងធឹង​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរមាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ផងដែរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា និង​មិនត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ទើប​ប្រសើរ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។ លោកអ្នក​មានរឿង​ស្មុគស្មាញ​ច្រើន​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​ក៏​តែង​មិនបាន​ដូច​គាប់​បំណង ប៉ុន្មាន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង​រាវ​ជម្លោះ វ​វិ​ា​ទ​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​និង​ចាំ​ចាប់កំហុស​គ្នាច្រើន​ជាង​សព្វ មួយដង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា ខុស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុងការ រក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ទោះ​ស្ថិតនៅក្នុង​កម្រិត​មធ្យម ពិតមែន​ប៉ុន្តែ ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បាន​ទ្បើ​យ​មិន​ដូច្នេះ​នឹង​ជះ ឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ក្នុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា ឱ្យ​កើតការ​ក្តៅក្រហាយ​ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ជឿន​លឿ​ទៅមុខ​គួរសម​ហើយ​បើ​ចង់​បើក​របរ​អ្វី ក៏​អាច​សាកល្បង​បានដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួបគូកម្ម​ច្រើនជាង​គូព្រេង​៕

#