ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩

334
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ទាក់ទង​បញ្ហា​ប្រាក់ កាស​និង​បញ្ហា​កិច្ច​ការសំខាន់​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួល​ចិត្ត​បន្តិច​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​បន្តិច​ទើប​ប្រសើរ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ ទែង​គ្នា​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស និង​រឿងរ៉ាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហាណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។ ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ពស់​ទាប​ដោយ​ប្រការ​ណាមួយ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​គប្បី​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​នូវ​បញ្ហា​រឿង ចំណូល​តិច​ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ ការធ្វើ ដំណើរ​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ពិតមែន ប៉ុន្តែ​ទោះ ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ​និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។ ការរស់នៅ​ជួប​ភាព​សុខដុម ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេល វេលា​ល្អ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ការរស់នៅ​ក្នុងផ្ទះ សម្បែង​ងាយ​កើត​រឿងរ៉ាវ​ចម្រូងចម្រាស​ផងដែរ​លោកអ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប គ្មាន​រឿងរ៉ាវ​រកាំចិត្ត​កើតឡើង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​លោកអ្នក​មាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿន លឿន​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ​ពី​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយវិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។ ការរស់នៅ​ជួប​នូវ​បញ្ហាស្មុគ ស្មាញ​ហើយ​ងាយ​មានទំនាស់​ថែមទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​តប់​ប្រ​ម៉​ល់​ពិសេស​ងាយ​កើត​បញ្ហា​នា ពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​,​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ និង​ត្រូវបំពេញ​ការងារ​ណា​ដែល​សំខាន់​មុន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិ ហេតុ និង​រោគ​ជំងឺ​យាយី​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ដែល ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើត ការបែកបាក់​ដែរ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិត មែន ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ ពិសេស​ការបណ្តាក់ទុន​រកស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕​