ថ្ងៃទី​១២ តុលា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

400

•​ឆ្នាំ​១៩៦៨ ហ្គី​ណេ​អេក្វាទ័រ ទទួលឯករាជ្យ​ពី​អេ​ស្ប៉ា​ញ ។​
​ ​
•​ឆ្នាំ​១៩៧៦ សាធារណរដ្ឋ ប្រជា​មា​និ​តុ​ចិន ប្រកាសថា ហ្វា គួ​ហ្វេ​ង (Hua Guofeng) ជា​ប្រធាន​នៃ​គណបក្ស កុ​ម្មុនី​ស្ត​ចិន បន្ទាប់ពី​ម៉ៅ សេទុង ទទួល មរណភាព ។​
​ ​
•​ឆ្នាំ​១៩៨៣ អតីត​នាយក រដ្ឋមន្ត្រី​ជប៉ុន តា​ណា​កា កា​គូ​អិ (Tanaka Kakuei) ត្រូវបាន​រកឃើញថា ទទួល សំណូក​២​លាន​ដុល្លារ​ពី​សាជីវកម្ម Lockheed ហើយ​ត្រូវបាន​កាត់ទោស​ជាប់ ពន្ធនាគារ​បួន​ឆ្នាំ ។​
​ ​
•​ឆ្នាំ​១៩៨៤ ការ​បំផ្ទុះ​គ្រាប់ បែក នៅ​សណ្ឋាគារ​ប្រាយ​ថុ​ន​៖ កងទ័ព បណ្តោះអាសន្ន​អៀរ​ឡង់ ប៉ុនប៉ង​សម្លាប់ នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉ា​ហ្គា​រែ​ត ថាច់​ឆឺ​រ (Margaret Thatcher) និង​គណៈ រដ្ឋមន្ត្រី​របស់គាត់ ។ អ្នកស្រី​ថាច់​ឆឺ​រ រត់ ចេញ ប៉ុន្តែ​គ្រាប់បែក​បានសម្លាប់​មនុ​ស្ស ៥​នាក់ និង​របួស​៣១​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩១ អា​ស្ការ អាកា​យេ​វ (Askar Akayev) ដែល​ពីមុន ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី កៀ​ហ្ស៊ី​គី​ស្ថាន ដោយ​សូ​វៀត​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ ត្រូវបាន​បញ្ជាក់​ជា ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត ដែល​មិន​ការជំទាស់​តវ៉ា​មួយ ។​
​ ​
•​ឆ្នាំ​១៩៩៤ ណា​សា បាត់បង់ ទំនាក់ទំនង​ជាមួយ យាន Magellan ដោយ​យាន​បាន​ចូលទៅក្នុង​បរិយាកាស ក្រាស់ នៃ​ផ្កាយព្រះសុក្រ ។ តាម​ការ ប៉ាន់ស្មាន យាន​ត្រូវបាន​ឆេះ​នៅក្នុង បរិយាកាស ។​
​ ​
•​ឆ្នាំ​១៩៩៧ ការសម្លាប់ រង្គាល នៅ Sidi Daoud ប្រទេស អាល់​ហ្សេ​រី មាន​មនុស្ស​៤៣​នាក់​ស្លាប់ នៅក្នុង​ការបិទផ្លូវ​ក្លែងក្លាយ​មួយ ។​
​ ​
•​ឆ្នាំ​២០០០ កប៉ាល់ USS Cole បាន​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់បែក អត្តឃាត​២​គ្រាប់ នៅ​កំពង់ផែ​សមុទ្រ អេ​ឌែ​ន​, យេ​ម៉ែន ។ សមាជិក​នាវិក ១៧​នាក់​បាត់​បង់ជីវិត និង​របួស​យ៉ាងតិច ៣៩​នាក់ ។​
​ ​
•​ឆ្នាំ​២០០២ គ្រាប់បែក ភេរវកម្ម នៅក្នុង​ក្លិប​សារី (Sari Club) នៅ​ស្រុក​គូ​តា កោះ​បាលី ប្រទេស ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​២០២​នាក់ និង​របួស​ជាង​៣០០​នាក់ ។​
​ ​
•​ឆ្នាំ​២០០៥ យានអវកាស មាន​មនុស្ស​ជិះ​របស់​ចិន លើក​ទី​២ Shenzhou 6 បាន​ត្រូវ​បង្ហោះ​ដោយ នាំយកទៅ​ជាមួយ​លោក ហ្វី ជុន​ឡុង (Fei Junlong) និង​លោក នី ហៃ​សេង (Nie Haisheng) ។ យាន​បាន ចំណាយពេល​៥​ថ្ងៃ នៅក្នុង​តារាវិថី ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន តា​ណា​កា កា​គូ​អិ​