ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩

428
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ពូកែសម្តី​វោហា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​អា​ចរក​ផល​កម្រៃ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​កិច្ចការងារ​តូចធំ​បើ​លោកអ្នក​ប្រឹងប្រែង​សម្រុក​ធ្វើ​ក៏​តែង ហុច​ផល​ល្អៗ​មកវិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ គឺមាន​សន្ទុះ​ជឿន លឿន​ទៅមុខ​បន្តិច​តែ​មិន​ច្រើន​ទេ​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មិនទាន់មាន​គូ គាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​លុកលុយ​យាយី​ច្រើន ដូចនេះ​បើ​ទោះ បី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយក៏​ងាយ ត្រូវ​បាត់បង់​របស់​និង​ក្រុមមនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។

​សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ឯកសារ​អ្វី​ត្រូវ​ចេះ​ត្រៀម​ឱ្យ​បានល្អ​ពីព្រោះថា​ងាយ​បាត់បង់​និង​ជ្រុះ​បាត់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ព្រោះតែ​ម្នាក់ៗ​មិនសូវ​ផ្តល់​ក្តីសង្ឃឹម​ដល់​គ្នា​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​មិនល្អ​នោះ​មាន​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ អាចមាន​រឿង​រាវ​ល្អ​និង​ដំណឹង​ល្អ​ណាមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​បន្តិច​វិញ ដូចនេះ​បើ ប្រកបការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន ឡើង​ផង​។​ការរស់នៅ​របស់លោក​អ្នក​ឃើញថា​មិនមាន​អ្វី​ត្រូវ​ទទួលរង​ផលប៉ះពាល់ ច្រើន​នោះដែរ​ដូចនេះ​មិនគួរ​ព្រួយបារម្ភ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ វិញ លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពោលគឺ​មាន រឿងរ៉ាវ​មិនល្អ​ច្រើនជាង​ល្អ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​ទោះបីយ៉ាងណា​ការរស់នៅ​បុរស​ទទួលផល​ប៉ះទង្គិច​បន្តិចបន្តួច​យាយី​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា អាក្រក់​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូរ​ស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់​ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាពុំខាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ អាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​ដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕