ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០

248
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏តែងមាន​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​មិនល្អ​ឈានចូល​ខ្លះៗ​នាំ​រកាំចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកប ការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោត​ស​សើ​រដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ចាត់ចែង​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយ ក្រោយ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោ សិកម្ម​អស់ហើយ ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការបើក​រថយន្ត​ពីព្រោះថា​ផល​លំបាក​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ខ្លះៗ​នៅឡើយ​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទ្បើ​យ​ពិសេស​ពេលយប់​ព្រលប់​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចាត់ចែងការងារ​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវ​គោ​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ពី​ការយល់​ខុស​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​គ្រោះ​ចូល​យាយី​បន្តិចបន្តួច​ដូចនេះ​គប្បី​មានការប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឬ​បើករថយន្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​។​ក្រៅពីនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​មិន​សប្បាយចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ច្រើន​ផង​។​ចំពោះ​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ចរចា​ឬ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​ធំដុំ​ពេលនេះ​អាច​សម្រុក​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​គួរសម​ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំងច្រើន​នោះដែរ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ដែល​មិនល្អ​នឹង​ប្រែប្រួល​មក​ប្រសើរ​វិញ​ផង​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ចាញ់បោក​គេ​ឬ​បាត់បង់​ណាស់ដែរ​។​ការរស់នៅ​ជួប​បញ្ហា​ល្អក់កករ​និង​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់​យ៉ី​ន​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយ កម្រិត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ឡើយ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕