ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩

398
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កិច្ចការងារ​ធ្ងន់​ស្រាល​បើ​លោកអ្នក​ខិតខំ​ពុះពារ​ដោះ ស្រាយ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមាន ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​មានចិត្ត​ត្រជាក់​បើ​ពុំ​នោះទេ​នឹង​កើត​បញ្ហា​ឬ​រឿង​រាវ​ជម្លោះ​កើតឡើង​ពុំខាន​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សម្តី​មនុស្ស​ខ្លះ​ទើប​សុខ​ស្រួលខ្លួន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​វិញ​បន្តិច​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេតែម្តង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​បានល្អ​តែង​ទទួលផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិត ក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ឱ្យសោះ​ពីព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នាគ្រា​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​អាក្រក់​យាយី​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​បើ​ជួប​បញ្ហាលំបាក​កន្លងមក​នឹងមាន​សញ្ញា​ខ្លះៗ​ថា​បាន​ធូរស្បើយ​ខ្លះ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​ហើយ​មានការ​ព្យាយាម​ទំនាក់ ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើ​ធ្វើ​អ្វី​ចូរ​ប្រយ័ត្ន​នាំឱ្យ​ប៉ះទង្គិច​ឆ្លង​ដល់​ឆ្នាំក្រោយ​ថែមទៀត​។​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងនេះ​ទៅរួច​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ជួប​បញ្ហា​រាំងស្ទះ​ហើយ​បើ​ចង់​លេង​ហ៊ុន​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​មិនល្អ​ច្រើន​ផងដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ចម្រូងចម្រាស​និង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​បើ​មាន​បញ្ហា​អ្វី​នឹង​ប្រែ​មក​ធូរស្បើយ​ហើយ​បើ​បើ​មាន​ឧបសគ្គ​នឹង​រឿងរ៉ាវ​ក៏​ចាប់ផ្តើម​អាច​រក​ដំណោះស្រាយ​ប្រសើរ​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ពិសេស​ងាយ​ត្រូវ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឆ្លង​ចូល​ខែតុលា​ហេតុនេះ​បើ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អ​ដល់​ខែក្រោយ​ថែមទៀត​។​ក​ការធ្វើដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​នឹងមាន​គេ​យល់ចិត្ត​និង​មាន ការ​អាណិតអាសូរ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឬ​ធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ត្រូវ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង​ទើប​ពុំ​ចោទ​ជា​បញ្ហា​ឡើង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ​ដូចនេះ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​ដូចនេះ​ឃើញ​ថាបើ​ចង់​ដំណើរ ការងារ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​ប៉ុន្តែ​ពេល​ត្រឡប់មកវិញ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​បញ្ហា​យាយី​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ លោកអ្នក​តែង​ត្រូវ​ដោះស្រាយ​បញ្ហា​និង​មាន​ឧបសគ្គ​ខ្លះៗ​ត្រូវ​ឆ្លងកាត់ ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ចាយវាយ​ទប់ទល់​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​តែ​ការ​មាន​ជម្លោះ​នោះ​ក៏​ងាយ​ផ្ទុះឡើង​ដូចគ្នា​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រុក​ការងារ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល ផល​លឿន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​ការប្រកប​ការងារ​តូចធំ​តែង​ហុច​ជា​ផល​កម្រៃ​គ្រាន់​ពេញចិត្ត​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ក្នុងនេះ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅ​ពី​ចម្ងាយ​និង​នៅក្បែរ​ខ្លួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕​