ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩

667
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព​ក្តៅ​ខ្លះ​ត្រជាក់​ខ្លះ​ហើយ​ការ បំពេញការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំ​ចិត្តច្រើន​។ សម្រាប់​អ្នក​ប្រកបរ បរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ទៅលើ​បញ្ហា​ប្រាក់ កាស​និង​កិច្ចការងា​ង​ធំដុំ​ណាមួយ​កើតឡើង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​អារម្មណ៍​និង​គំនិត​ច្រើន​ដូចនេះ​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​រាំងស្ទះ​ហើយ​អាចមានការ​ប៉ះទង្គិច​សម្តី​គ្នា​ថែមទៀត​។ ទោះបីយ៉ាងណា​បើ​លោកអ្នក​ប្រឹងប្រែង ប្រកប​ការងារ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញ ដូរ​ក្នុងអំឡុង​ពេលនេះ​ឃើញថា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គប្បី​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​នាំឱ្យ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​គ្រាន់​គាប់ ប្រសើរ​គួរសម​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​មុន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀត បៀ​ន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​គួរ​ប្រុងប្រៀប​រៀបចំ​ពត់ចិត្ត​គំនិត​ហើយ មិនត្រូវ​យក​ភាព​រឹង​មានះ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ជម្លោះ​ណាមួយ​នាំ​ដំបៅចិត្ត​យូរ អង្វែង​។ ការរស់នៅ​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​បន្តិច​ប៉ុន្តែ​យ៉ាងណា​បើ​ចេះ​ដោះស្រាយ នោះ​បញ្ហា​ធំ​នឹង​ប្រែក្លាយជា​តូច​វិញ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនមែន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ពេក​ឡើយ​ដើម្បី​ចៀសវាង​កុំឱ្យ​ខូចអនាគត​ភ្លឺស្វាង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏ រលូន​ល្អ​និង​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​។​ក្នុងផ្ទះ​សម្បែង​របស់លោក​អ្នកមាន​ភាពស្រស់​ស្រាយ​គួរសម​ហើយ​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម​ឯមុខ​របរ​ទៀត សោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​រៀបការ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង បន្តិច​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​សព្វមួយដង​។ ក្រៅពីនេះ​បើ​ចង់​សម្រេចចិត្ត រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​កើតក្តី​រឿង​ប្រច័ណ្ឌ​ក្នុង​ខ្លួន​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​សប្បាយចិត្ត​ច្រើន ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ផង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​តែង​មានការ​ជឿនលឿន ទៅមុខ​គួរសម​ហើយ​អាច​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​លោកអ្នក​អាច ទ​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់ ជាទី​កក់ក្តៅ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ឃើញថា​តែ​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី ពេញចិត្ត​មួយចំនួន​ត្រឡប់​ម​វិញ​ផងដែរ​។ ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់ មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មាន​បញ្ហា​មួយចំនួន​យាយី ហេតុនេះ​លោកអ្នក​ត្រូវមាន​ការអត់ធ្មត់​និង​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ខ្លះ​ទើប​ប្រ សើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​តោង​តែ ប្រយ័ត្នប្រយែង​បញ្ហា​ដែល​កើតឡើង​ហើយ​មិន​ងាយ​ទប់ទល់ ឬ​ដោះស្រាយ​។ ចំពោះ បុរស​ដែល​កើត​នៅ​ឆ្នាំ​១៩៨៣​និង​១៩៤៧​និង​ស្ត្រី​កើត​នៅ​ឆ្នាំ ១៩៧១ បើទោះបី​នា​កន្លង មក​មាន​បញ្ហា​ចំពោះមុខ​ច្រើនក្តី​ប៉ុន្តែ​ឈាន​មកដល់ពេលនេះ​រឿង​រាវ​ខ្លះ​បាន​រលាយបាត់ និង​រឿង​រាវ​ខ្លះទៀត​ក៏​អាច​ស្រាយ​ចេញ​មួយចំនួន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នា​ថ្ងៃនេះ​វិញ​ឃើញថា​ជួប​រឿងរ៉ាវ​ខ្សត់​ចំណូល​ច្រើន​បន្តិច​ហើយ​ចំណែក ចំណាយ​វិញ​គ្រប់​សារពើ​ដែលនាំឱ្យ​ជួប​ការលំបាក​ដោះស្រាយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ពិសេស​ជារឿយៗ​តែង​រកាំ ចិត្ត​ចំពោះ​គ្នាច្រើន​ថែមទៀត​៕