ថ្ងៃទី​១៣ ខែមិថុនា ២០១៨

1280
ចែករម្លែក

​ជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញ​ថាបើ​មានការ​ខិតខំ​បំពេញ​ទើប​ផល​ល្អៗ​ហុច​មក វិញ​គ្រាន់​ដូច​ជាទី​ពេញចិត្ត​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស​ដូច្នេះ​ត្រូវ​ចេះ អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​បានយូរ​អង្វែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​គប្បី​មានការ អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់បើ​ផង​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន លូតលាស់​ដូច​ពាក្យចាស់​ថា “​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​សាសង ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើ​លោកអ្នក ជួប​រឿង​ជម្លោះ​ណាមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ បំផុត​។ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង តែប៉ុណ្ណោះ​។ ក្នុងពេល​នេះដែរ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅ ក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល អាក្រក់​នាពេល​ក្រោយ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ធ្វើ​អ្វី​មានការ​អំណត់​តស៊ូ​នោះ តែង​ទទួលជោគជ័យ​ដូច​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា ដូច​ជាទី​គាប់ចិត្ត​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ទន្ទឹងរង់ចាំ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​គឺ​តែង​ទទួល​ការ​ខក បំណង​ច្រើនជាង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​តែ​យ៉ាង ណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មានការ​លូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​កើតឡើង​គប្បី​ប្រឹងប្រែង​ដោះស្រាយ បើ​មិន​ដូច្នេះ​នឹង​ជួប​ការលំបាក​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ រក​ផល​ចំណូល​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​រស់​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយជំពូក​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​តោង​តែ​សម្រុក​ពេញទី​នោះ​ផល​ដែល​អាក្រក់ នឹង​ប្រែ​មកជា​ល្អ​វិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​រង់ចាំ​ការងារ​ឬ​រង់ចាំ​ប្រាក់កាស​ក៏​តែង ផ្តល់​ផល​ល្អៗ​មកវិញ​មួយចំនួន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទី ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ទោះ​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​នោះឡើយ​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ដែល​នាំ​ពិបាក​ត្រូវ ឆ្លងកាត់​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាង ណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី ពីព្រោះថា​ផល​តែង​ឆ្លើយតប មកវិញ​ផង​។ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន ទៅមុខ និង​មាន​ជោគជ័យ​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ហើយ​ការបំពេញ ការងារ​មាន​ភាព​ភ្លឺ​ថ្លា​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចង់​ទំនាក់ទំនង​ជាមួយ នរណាម្នាក់​ក៏​តែង​ទទួល​ការឆ្លើយតប​ល្អៗ​មកវិញ​ជានិច្ច

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា ចោទឡើង​។ ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវមាន​អារម្មណ៍​មួម៉ៅ ឬ​តប់ ប្រ​ម៉​ល់​ច្រើន​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​មានតែ​រឿង​រាវ​ជម្លោះ​វិវាទ​អសារ​ឥត​ការ​ប៉ុណ្ណោះ​។ អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា ទុក្ខ​វិញ​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​លេងល្បែង​ស៊ីសង​ឡើយ​ពីព្រោះថា​មានតែ​អន្តរាយ ច្រើនជាង​និង​ក្រៅពីនេះ​ការបំពេញ​ការងារ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។ ចំពោះ អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខ មើល​ក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​ដូចនេះ​នាំឱ្យ​ងាយ​កើតមាន​រោគ​ជំងឺ​និង​ឧប្បត្តិ ហេតុ​យាយី​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថមថយ​ចុះ ហេតុនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​នៅក្នុង​ពេលនេះ​មិន​គប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​នាំ​ឧបទ្រពចង្រៃ ដាក់ខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ប្រទាំង​ប្រទើស​ចិត្ត​គ្នា​បន្តិច​៕