ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០

149
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​សន្សឹមៗ​មើលមុខ​ក្រោយ​ពិសេស​ប្រយ័ត្នគ្រោះ​ក្រុមមនុស្ស​អុកឡុក​យាយី​។​ចំពោះ​ការបំពេញ​ការងារ​វិញ​លោកអ្នក​តោង​តែ​បំពេញ​កិច្ចការ​ចាស់​ដែល​នៅ​សេសសល់​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​រង់ចាំ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន​ងាយ​លូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​អ្វីដែល​លោកអ្នក​មើលឃើញថា​ល្អ​ប្រយ័ត្ន​ប្រែជា​អាក្រក់​ហើយ​អ្វីដែល​អាក្រក់​អាច​ប្រែក្លាយជា​ល្អ​វិញ​ផង​។​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅ ហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​រឿង​សំខាន់​ឬ​ចុះ​ប្រកបកិច្ចការងារ​អ្វីមួយ​តែង​ទទួលផល​គ្រាន់​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​,​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយ ចិត្ត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ការងារ ឬ​បញ្ហា​កើតចេញពី​រោគជំងឺ​យាយី​ដោយ​ប្រការ​ណាមួយ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ ក្តៅ​ផ្លូវចិត្ត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើន​ពិសេស​ធ្វើ​អ្វី​ក៏​តែង​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នាច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​មាន​រត់​ចូល​ច្រើន ហេតុនេះ​លោកអ្នក​តោង​តែ​រក្សា​ភាព ស្ងប់ស្ងៀម​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​រីកលូតលាស់​ខ្លាំង​កាល​ពីមុនមក​ពេលនេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈានដល់​បាក់បែក​ណាមួយ​កើតឡើង​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​និង​កើតរឿង​រាវ​រកាំរកូស​ក៏​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​កើតឡើង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វី​សំខាន់​ទេពី​ព្រោះ ថា​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ចំពោះមុខ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។ ​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏ មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើ​ចង់ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​ទៅមុន​ជានិច្ច​។​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ ។ ចំពោះ​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​ងាយ​កើតឡើង ហើយ​ឱកាស​ប្រកបការងារ​អ្វី​ងាយ​ភ្លាំង ភ្លាត់​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​សម្រាប់​ក្នុងអំឡុងពេល​នេះដែរ​បើ​មាន​ក្រុម មនុស្ស​ភេទ​ផ្ទុយគ្នា​មក​ចង​ជា​សម្ព័ន្ធ​មិត្តភាព​គប្បី​មានការ​ពិនិត្យពិច័យ​បន្តិច​ហើយ​មិនត្រូវ​ទុកចិត្ត​គេ​ពេក​ដែរ​នាំ​ជួប ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់ចំណូល​អា​ចរកចូល​គ្រាន់​ធូរ​ដូច​គេឯង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕