ថ្ងៃទី​១៤ ខែកក្កដា ២០១៨

1350
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​អាក្រក់​មួយចំនួន​ងាយ​ឈានចូល​ណាស់ ហេតុនេះ​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ឃើញ​បញ្ហា​អ្វីមួយ​មិនល្អ​ត្រូវ​ចេះ​ទប់ទល់​និង​មើល​ស្ថានការណ៍​ឱ្យ ប្រសើរ​ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ហូរ ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពីព្រោះ​ងាយ​ជួប​ណាស់​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ទាំង​ការចូល​ស្តី ដណ្តឹង​និង​ការរៀប​អាពាហ៍ពិពាហ៍​៕

ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ធ្វើ​អ្វី​ក៏មាន​ការលូតលាស់ គួរសម​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចរាចរ​អ្វីមួយ​តែង​ឆ្លើយតប​ផល​ត្រលប់​មកវិញ ដូច​សេចក្តីប្រាថ្នា​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ទិញដូរ​ឬ​ចង់​ចេញ​ធ្វើ​ជំនួញ​អ្វីមួយ​មិន ទាស់ខុស​អ្វី​ទេ​គឺ​តែង​សម​ដូច​ប្រកប​គួរសម​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សា​នា​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី មួយ​ក៏​តែង​ផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​គូរ​សម​។ សម្រាប់​ស្ត្រី​ក្នុង​ខែ​នេះ​មានការ​ផ្លាស់ប្តូរ​ពី​មិន ល្អ​មក​ល្អ​ច្រើន​រឿង​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នកធ្វើ​ជំនួញ​មាន​ការទិញចូល​លក់​ចេញ​មួយៗ​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ជានិច្ច​។​
​ ​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​រកាំចិត្ត​និង​ក៏​ងាយ​ផ្អែមល្ហែម​វិញ​ដែរ​។​ទោះបីយ៉ាងណា​បើ​ចេះ​ចិត្ត​ត្រជាក់​ចំពោះ​គ្នា​កាន់តែ​ប្រសើរ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំរោង​ក្នុង​ពេលនេះ​ជួប​បញ្ហា​ការប៉ះទង្គិច​នាំឱ្យ​ជួប បញ្ហា​ស្មុគស្មាញ​ច្រើន​។ ក្រៅពីនេះ​មិន​ថា​ការងារ​ឬ​ប្រាក់កាស​ឃើញថា​ក៏​ជួប​ផល​លំបាក​ជាង​មុន ដែរ​។ ដោយឡែក​នា​ថ្ងៃនេះ​វិញ​ឃើញថា​ជួប​នូវ​បញ្ហាលំបាក​រែកពន់​ខ្លះៗ ប៉ុន្តែ​ក៏​ពុំមាន​អ្វី​ជា​ឧបសគ្គ ធំៗ​នាំ​ស្រាយ​មិន​ចេញ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មានការ​លូតលាស់​សន្សឹមៗ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប៉ះទង្គិច​សម្តី​គ្នា​ខ្លះៗ​តែ​ក៏មាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ផងដែរ​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តោង​ប្រយ័ត្នប្រយែង ហើយ​បើ មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការ​ប្រុង ប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក មកវិញ​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​សេះ​ឆ្លង​ចូល​ខែ​នេះ​ដួង​រាសី​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន គ្រាន់​ក​ក្តៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់ បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វីមួយ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផល ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​នៅពេល​ក្រោយ​វិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​កុំ​មាត់ឥតគម្រប​ឬ​និយាយ​មិន​កោតក្រែង​ចំពោះ​គ្នា​ព្រោះ​នោះ​នាំ​តែមាន​រឿង​រាវ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ ទោះ​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​រឿង​ផ្ទាល់ខ្លួន​ឬ​រឿង​ក្បែរ​ខ្លួន​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​ល្អប្រសើរ​។ សម្រាប់​ដួង​រាសី​លោកអ្នក​ខ្លះ​អាច​បណ្តាក់ទុន​រកស៊ី​នៅថ្ងៃនេះ​មានការ​រីកដុះដាល​ប្រៀប​ដូច​ពាក្យ ចាស់​ថា “​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​”​ហើយ​ពិសេស​ជួប​សេចក្តី​ចម្រុងចម្រើន​បានជា​ប់​យូរអង្វែង​ទៀត ផង​។ ការប្រកប​ការងារ​មិន​ថា​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ឃើញថា​លោកអ្នក​បើ​ចង់​ផ្លាស់ប្តូរ​ការងារ ឬ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិនសូវ​ទុកចិត្ត​ទុក​ថ្លើម​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​គ្រប់ រឿង​ពីព្រោះ​ថាបើ​ពុំនោះ​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​ផង​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការលូតលាស់​គួរសម ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​គ្រាន់​គាប់ប្រសើរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕​