ថ្ងៃទី​១៤ ខែវិច្ឆិកា ២០១៨

545
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ ស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហាលំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មានការ​ខិតខំ​ក៏​អា​ចរក​ផល​កម្រៃ​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ចិត្ត​រារែក​ច្រើន​ដោយ​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​នោះទេ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿងរ៉ាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួល រង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ ហើយ​កំពុង​ទទួល​ជោគ​ថ្មីៗ​មក​ផង​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ ហើយ​ចង់​សាកល្បង​មើល​ក៏​ជា ការល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ កើត​បញ្ហា​យាយី​ផង​គប្បី​ចេះ​មើល​ស្ថានការណ៍​និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ​ឬ​ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហាលំបាក​និង​មិន​ងាយ​សម្រេច​ដូច​គាប់ បំណង​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាព រលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ការប្រកប​ការងារ​មិនសូវ​ហុច លទ្ធផល​ប៉ុន្មាន​ទេ​គឺ​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ កន្លងមកនេះ​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ចំពោះ​លោកអ្នក​ច្រើន ដូច្នេះ ធ្វើឱ្យ​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។ ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​បន្តិចបន្តួច​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ថែមទៀត ៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ ការចាត់ចែង​មុខទំនិញ​ដែល​នៅ​សេសសល់ និង​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផល​ល្អ​តែង​ហុច មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​ការបាត់បង់​អ្វី ម្យ៉ាង​ដែលនាំឱ្យ​មានការ​សោកស្តាយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​លូត លាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ វិញ​គ្រាន់​កក់ក្តៅ​។

​រីឯ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​និង​មានរឿង​រាវ​ទំនាស់​ទាស់ទែង ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មិនត្រូវ​ធំដុំ​ពេក ឬ​មិនសូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្កបញ្ហា​ទុក្ខលំបាក​ណាមួយ​មកឱ្យ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​សម្រុក​បំ​ពេញការ​ងារ​ឬ​ផ្តើម បំពេញការងារ​អ្វីមួយ​ថ្មី​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ទាំង​ស្ត្រី​បុរស​ការ រស់នៅ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ​និង​ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការ​រកាំរកូស​បន្តិច​តែ​យ៉ាងណា​ការ ប្រកបការងារ​តែងមាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ ភាព​ទុក្ខសោក​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​បញ្ញា​ឈ្លាសវៃ ដូចនេះ​លោកអ្នក​អាចមាន​គំនិតល្អៗ ក្នុងការ​ផ្តើមធ្វើ​អ្វីមួយ​ដែល​ផ្តល់​ផល​ល្អៗ​នៅពេល​ក្រោយ​ផង​។ ការបំពេញ​កិច្ចការងារ​វិញ បើ​លោកអ្នក​ចាប់​កាន់​នៅថ្ងៃនេះ​គឺ​ល្អ​គួរសម​ពីព្រោះ​ទោះ​ផ្លែផ្កា​ថ្ងៃនេះ​អាក្រក់​ក្តី​តែ​នៅ​ថ្ងៃ​ខាងមុខ នឹង​ទទួលផល​ល្អ​ពី​វា​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ពីព្រោះ​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ នោះ​ឃើញថា​មាន​ច្រើន​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូចតាច​ឡើងវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិន​ផ្តល់ ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​អ្នក រស់នៅក្នុង​ផ្ទះសម្បែង​ឬ​សូម្បីតែ​គូ​ស្នេហា​។​សម្រាប់​ស្ត្រី​ធ្វើ​អ្វី​ក៏ដោយ​នៅថ្ងៃនេះ​ងាយ​ជួប​ញ្ហា អាក្រក់​យាយី​ផងដែរ​គប្បី​ធ្វើ​ចិត្ត​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេពី​ព្រោះថា​ផល​ចំណូល​តូចធំ​ច្រើន​បោល ហួស​ចាប់​ពុំ​សូវ​ជាប់​ប៉ុន​ន្មា​ន​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសបស្ចឹម​បន្តិច​ព្រោះថា មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕