ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩

292
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ ចូល​ចោមរោម​យាយី​ច្រើន​។ ការប្រកប​ការងារ​មាន​ការប្រទាំងប្រទើស​និង​បញ្ហា​យាយី ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើសិន​លោកអ្នក​ត្រូវ​ការបើករ​បរ​ជំនួញ​ឬ​ការបោះ ទុន​រកស៊ី​ផ្សេងៗ​នោះ​យក​ល្អ​អាច​រង់ចាំ​ដល់​ថ្ងៃ​ល្អ​កាន់តែ​ប្រសើរ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ឆាប់​ខឹង​ពេក​ឡើយ​ប្រយ័ត្ន​មានតែ​រឿង​រាវ​អំពលទុក្ខ​ឥតមាន​ស្រាកស្រាន្ត​ហើយ​រកតែ​សេចក្តីសុខ​ដូច​គេ​ពុំបាន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនទាន់​ងើបឡើង​នៅឡើយ​ទេ ហេតុ នេះ​បើទោះបី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​ចិញ្ចឹម​គ្រួសារ គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ​ឬ​ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​តែងមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ទំនាក់ ទំនង ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់ ទំនាក់ទំនង​ចរចា​ឬ​និយាយ​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​ពី​កិច្ចការងារ​ឬ​បញ្ហា​រកស៊ី​ជួញដូរ​តែង សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​នៅថ្ងៃនេះ ដែរ​មិន​ថា​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​មិនទាន់​ល្អប្រសើរ​ឡើយ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ តូចធំ​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់ បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភ្លើង​ខៀវ​និង​ទទួលផល​សម្រេច​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​ផង ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ឆាប់រហ័ស​តែ​យ៉ាងណា​ក៏​ឆាប់​ថយក្រោយ​វិញ​ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង​ហើយ​ត្រូវតែ​ចេះ​ថែទាំ​ចំណង​ស្នេហ៍​ដោយ​ការ​ពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ដំណើរ​កិច្ច ការងារ ឬ​សម្រេចចិត្ត​ក្នុងការ​ប្រកបការងារ​តូចធំ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​ដែលជា​ក្រុម​គូបដិបក្ខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជ អាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វា​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី​ហើយ​កើត​ការមិន សប្បាយចិត្ត​ក៏​ច្រើន​។ ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិនល្អ​ខ្លះៗ​យាយី​ជានិច្ច​។ ទោះបីយ៉ាងណា​លោកអ្នក​បើ​ចេះ ត្រៀម​ទប់ទល់​បញ្ហា​ឬ​មានការ​ប្រយ័ត្នប្រយែង​ការងារ​ក៏​តែង​ទទួលជោគជ័យ​មកវិញ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​មិនសូវ​សេសសល់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿងរ៉ាវ​រកាំរកូស​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​បើ​លោកអ្នក​ចង់ សម្រុក​ការងារ​អ្វី​តែង​ឆាប់​ចប់​និង​ទទួលផល​ល្អៗ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕​