ថ្ងៃទី​១៤ ​ខែមីនា ​២០១៨​

1473
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានរឿង​រ៉ាវ​ចូល​អុកឡុក​យាយី​បន្តិច​ហើយ​ពិសេស​ការប្រកប​ការងា​រ​ក៏ តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំងប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែរឿង​សៅហ្មង ៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី បន្តិច​ហើយ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហា​រកាំ​ចិត្តច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទៅ ទិសបស្ចឹម​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​ជឿនលឿន​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​មានការ​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ផងដែរ​។ ការរស់នៅ ឃើញថា​មាន​ភាព​សុខដុម​គួរសម​ប៉ុ​ន្តេ​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះ​តែង​យាយី​ផងដែរ ហេតុនេះ​គប្បី អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​ហើយ​បើ​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ​ឃើញថា​ជាការ​ល្អ​ផងដែរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​សម្រេចចិត្ត​អ្វី​ឃើញថា​តែង​ភ្លាំងភ្លាត់​ច្រើន​ផងដែរ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូត លាស់​តិចតួច​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើនជាង សព្វមួយដង ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕

​ឆ្នាំរោង

​ ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ត្រឹម​កម្រិត​មធ្យម​និង​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខ ភាព​យាយី​បន្តិច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវ គោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ការធ្វើដំណើរ​រ​ឆ្ងាយ​ជិត​មិនសូវ មាន​សុ​វត្តិភាព​ប៉ុន្មាន​ឡើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ ខ្លួន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះ ថា​ផល​តែង​ហុច​មកវិញ​ច្រើន​ផង​។ ដោយឡែក​នៅថ្ងៃនេះ​វិញ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​សេះ​នៅថ្ងៃនេះ​អាចបំពេញ​កិច្ចការងារ​សំខាន់ៗ​បាន​មួយចំនួន​ផង ដោយ​មិន​ជួប​បញ្ហា​ចោទឡើង​ខ្លាំងក្លា​នោះដែរ​។ ការរស់នៅ​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ ប្រសើរ ហេតុនេះ​លោកអ្នក​ជួប​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់​និង​ទោះ​ប្រកប​កិច្ចការ​អ្វី​មានការ​ខកបំណង យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន ច្បាស់លាស់​បន្តិច ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​គួរសម​ហេតុនេះ បើ​ចង់ ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ ក៏​ជា​ឱកាសល្អ​ប្រពៃ​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ការប្រកប ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត មាន​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជា មួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្នុងការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ពីព្រោះ ថា​ផល​អាក្រក់​ងាយ​ឆ្លើយតប​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់ ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន​ភាព​ទុក្ខព្រួយ​បារម្ភ​ច្រើន​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា ៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។ ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​មិនត្រូវ​មើលស្រាល​ក្រុម មនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយ ប្រហារ​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច ទើប​ជាការ​ប្រពៃ​បំផុត​៕