ថ្ងៃទី​១៥​មីនា​ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​

2160
ចែករម្លែក

•​ឆ្នាំ​១៩០៦ ក្រុមហ៊ុន​រថយន្ត រ៉ូ​លស៍​-​រ៉​យស៍ (Rolls-Royce Limited) បាន​បង្កើត ជា​សាជីវកម្ម មួយ​ដោយ លោក ឆា​លស៍ ស្តេ​វ៉ាត រ៉ូ​លស៍ (Charles Stewart Rolls) និង​ហិន​រី រ៉​យស៍ (Henry Royce) ។​

•​ឆ្នាំ​១៩១៦ ប្រធានាធិបតី ទី​២៨ នៃ​សហរដ្ឋអាមេរិក បញ្ជូន ទាហាន ១.២០០​នាក់ ទៅ​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ី​កូ ដើម្បី​ស្វែងរក​អ្នក​បដិវត្តន៍ ម៉ិ​ក​ស៊ី​កូ​ដ៏​លេចធ្លោ​បំផុត ផាន​ចូ វី​ល​ឡា (Pancho Villa) ។​
​ ​
•​ឆ្នាំ​១៩២២ បន្ទាប់ពី​អេ​ហ្ស៊ី​ព ទទួលឯករាជ្យ​ដែលមាន​តែ​ឈ្មោះ​ពី ចក្រភព​អង់គ្លេស ហ្វា​ដ​ទី​១ (Fuad I) បាន​ក្លាយជា​ស្តេច​អេ​ហ្ស៊ី​ព ។​

•​ឆ្នាំ​១៩២៦ អ្នក​កាន់​លទ្ធិ ផ្តាច់ការ ថេ​អូ​ដូ​រូស ប៉ង់​ហ្កា​ឡូ​ស (Theodoros Pangalos) ត្រូវបាន​ជ្រើស តាំង​ជា​ប្រធានាធិបតី​ក្រិ​ក ដោយ​គ្មាន ការប្រឆាំង​ជំទាស់ ។​
​ ​
•​ឆ្នាំ​១៩៣១ កប៉ាល់ SS Viking បាន​ផ្ទុះ ហើយ​លិច​នៅ​ជិត កោះ​ញូ​វ​ហ្វោ​ន​ឡែ​ន (Newfoundland) ប្រទេស​កាណាដា ដោយ​សម្លាប់​មនុស្ស ២៧​នាក់ នៃ​មនុស្ស​១៤៧​នាក់ នៅ​លើក ប៉ាល់ ។ កប៉ាល់​នេះ ជា​កប៉ាល់​ដែល បាន​ប្រើប្រាស់​ដោយ​ផលិតករ​ខ្សែ ភាពយន្ត វ៉ា​រីក ហ្វ្រី​ស​សែ​ល (Varick Frisse) ក្នុង​ការថត​ខ្សែភាពយន្ត The Viking ។​
​ ​
•​ឆ្នាំ​១៩៨៥ ឈ្មោះ​ឌូ​មែន អ៊ីនធឺណិត (Internet domain name) លើកដំបូង​ត្រូវបាន​ចុះបញ្ជី ។​
​ ​
•​ឆ្នាំ​១៩៨៦ សណ្ឋាគារ លំដាប់​ផ្កាយ​មួយ ញូ​វើ​ល នៅ សាំង​ហ្គា​ពួរ បាន​រលំ បណ្តាលឱ្យ មនុស្ស​៣៣​នាក់​ស្លាប់ ។
​ ​
•​ឆ្នាំ​១៩៩០ អ៊ីរ៉ាក់ ប្រហារ ជីវិត ដោយ​ព្យួរ​ក​អ្នកកាសែត​អង់គ្លេស ឈ្មោះ​ហ្វ៉ា​ហ្សា​ដ បា​ហ្សូ​ហ្វ (Farzad Bazoft) ដោយសារ​ការ​ឆ្មក់​យកការណ៍ ។​
​ ​•
​ឆ្នាំ​១៩៩០ លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ (Mikhail Gorbachev) ត្រូវបាន​ជ្រើសតាំង​ជា ប្រធាន​ប្រតិបត្តិ នៃ សហភាពសូវៀត ។ គាត់​ជា​អតីត​រដ្ឋ បុរស​សូ​វៀត និង​បាន​បម្រើការ​ជា អគ្គលេខាធិការ​នៃ​គណបក្ស​កុ​ម្មុយ​នី​ស សហភាពសូវៀត ពី​ឆ្នាំ​១៩៨៥ ដល់ ១៩៩១ ៕ ដោយ​៖ វិវឌ្ឍន៍​

​រថយន្ត Rolls-Royce​