ថ្ងៃទី​១៥​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1004
ចែករម្លែក

•​ឆ្នាំ​១៩៤៧ អ្នកបង្កើត​ប៉ា​គី​ស្ថាន មុ​ហា​ម៉ា​ដ អា​លី ជីន​ណា​ហ៍ (Muham mad Ali Jinnah) បាន​ស្បថ​ចូលកាន់ តំណែង​ជា​ទេសាភិបាល​ដំបូង​នៃ​ប៉ា​គី​ស្ថាន នៅ​ទីក្រុង​កា​រ៉ា​ឈី (Karachi) ។​
​ ​
•​ឆ្នាំ​១៩៦០ សាធារណរដ្ឋ កុង​ហ្គោ ទទួលឯករាជ្យ​ពី​បារាំង ។​
​ ​•
​ឆ្នាំ​១៩៦៣
ប្រធានាធិបតី ហ្វុ​ល​-​ប៊ែ​រ យូ​លូ (FulbertYoulou) ត្រូវបាន​ទម្លាក់​នៅ​សាធារណរដ្ឋ កុង​ហ្គោ បន្ទាប់ពី​ការបះបោរ​ប្រឆាំង​រយៈពេល ៣​ថ្ងៃ នៅ​រដ្ឋធានី ។​
​ ​
•​ឆ្នាំ​១៩៧១ បា​រ៉ែ​ន (Bahrain) ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ។​
​ ​
•​ឆ្នាំ​១៩៧៣ សង្គ្រាម​វៀតណាម​៖ ការទម្លាក់​គ្រាប់​របស់​សហរដ្ឋ អាមេរិក មកលើ​កម្ពុជា បានបញ្ចប់ ។​
​ ​
•​ឆ្នាំ​១៩៧៤ ជំទាវ​ទី​១ នៃ កូរ៉េខាងត្បូង យុគ យ៉ាំង ស៊ូ (Yuk Young-soo) ត្រូវបាន​បាញ់សម្លាប់ ដោយ ជនជាតិ​កូរ៉េខាងជើង ដើមកំណើត ជប៉ុន​ម្នាក់ ឈ្មោះ​មុន សេក​វ៉ាង (MunSegwang) ខណៈ​ប៉ុនប៉ង​សម្លាប់ ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ ជុង ហ៊ី (Park Chung-hee) ។ មុន​សេក​វ៉ាង បាញ់ សំដៅ​ទៅលើ​ប្រធានាធិបតី​ខុស ។​
​ ​
•​ឆ្នាំ​១៩៧៥ អ្នកបង្កើត សាធារណរដ្ឋ​ប្រជា​មា​និ​តុ​បង់​ក្លា​ដែ​ស (Peoples Republic of Bangladesh) លោក​សេក មូ​ជី​បឺ​រ រ៉ា​ម៉ាន (Sheikh MujiburRahman) ត្រូវបាន​សម្លាប់​ស្រប ជាមួយនឹង​សមាជិក គ្រួសារ​គាត់​ជា ច្រើន​នាក់​ទៀត​ក្នុងអំឡុងពេល​នៃ​រដ្ឋ ប្រហារ​យោធា​មួយ ។​
​ ​•
​ឆ្នាំ​១៩៩៥
នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​-​ណា ខាងត្បូង (South Carolina) នា សហរដ្ឋអាមេរិក នាង សេន​នុ​ន ហ្វូ​ក​នឺ​រ (Shannon Faulkner) ក្លាយជា​សិស្ស ទាហាន​ស្រី​ដំបូង ដែល​បាន​ចុះឈ្មោះ នៅ​សាកលវិទ្យាល័យ​យោធា The Citadel (​នាង​បាន​ឈប់​នៅ​រយៈពេល តិចជាង​មួយ​សប្តាហ៍ ក្រោយ​) ។​
​ ​
•​ឆ្នាំ​១៩៩៩ ការសម្លាប់​រង្គាល នៅ​ក្រុង​បេ​នី អ៊ូ​នី​ហ្វ (BeniOunif) អាល់​ហ្សេ​រី មនុស្ស​២៩​នាក់ ត្រូវ​សម្លាប់ នៅក្នុង​ការបិទ​ផ្លូវខុស​ច្បាប់​មួយ​ជិត ព្រំដែន​ម៉ា​រ៉ុ​ក នាំឱ្យមាន​ភាព​តឹងតែង ជាមួយ​ម៉ា​រ៉ុ​ក ។​
​ ​
•​ឆ្នាំ​២០០៧ រញ្ជួយ​ដី​ទំហំ ៨,០ ជិត​ឆ្នេរ​ប៉ាស៊ីហ្វិក កម្ទេច​តំបន់ អ៊ី​កា (Ica) និង​តំបន់​ផ្សេងៗ​ទៀត​នៃ ប៉េ​រូ បានសម្លាប់​មនុស្ស​៥១៤​នាក់ និង របួស​១.០៩០​នាក់ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

#