ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩

666
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ធ្វើ​អ្វីមួយ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​ឱ្យ​មកវិញ​ក៏​គ្រាន់​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលជោគជ័យ​និង​បើ​និយាយ​ពី​ធ្វើ​អ្វី ឱ្យមាន​កំហុស​នោះ​មាន​តិចតួច​មិន​ច្រើន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ធូរស្រាល​ជាង​មុន ហើយ​ត្រូវ​ចងចាំ​ថាបើ​កាលណា​មាន​អតិថិ​ន​ជន​ច្រើន កាលណា​កាន់តែ​ល្អ​កាលនោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ម្នាក់ៗ​មាន​មិន​ស្ទើរ​ក្នុង​ខ្លួន​នោះឡើយ ៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួបប្រទះ​នូវ​ភាព​តានតឹង ហើយ​ពិសេស ងាយ​កើតរឿង​រាវ​ប្រទាំង​ប្រទើស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំពោះ​ក្នុងថ្ងៃនេះ​ដែរ ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅក្រោយ​វិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​រាវ​ល្អ​ណាមួយ​ឱ្យ​សប្បាយចិត្ត ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ក្សេម ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កែប្រែ​ប្រួល​ប្តូរផ្លាស់​ច្រើនបន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​ស្តាប់​គេឯង​ឬ​មើល​គេឯង​ទើប​បញ្ហា​អាក្រក់​នឹងត្រូវ​រត់ចេញ ហើយ​ផល​ល្អៗ​និង​រត់​ចូល​មកវិញ​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​មិនត្រូវ​យកចិត្ត ក្តៅ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិ ជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ប្រកប​កិច្ចការ សំខាន់​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ថ្នាំងថ្នាក់​និង​ពិសេស​មានរឿង​ប្រឆាំង​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​សម្ងំ​មិន​ធ្វើ​អ្វី​ឡើយ​ត្រូវ​រួសរាន់​បំពេញ​ការ ងារ​នោះ​ទើប​ផ្លែផ្កា​ល្អៗ​ហុច​មកវិញ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មាន​ជោគជ័យ​ជានិច្ច​។​ក្រៅពីនេះ​ក៏​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​ផល​ល្អៗ​មាន​ច្រើនជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ទទួលរង​ផល​លំបាក​និង​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះ ហើយ​ការ​កើតរឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ក៏​កើត​មានរឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​ប៉ះទង្គិច ជាមួយ​អ្នកដទៃ​ខ្លះ​ផង​ប៉ុន្តែ​មិនមាន​រឿង​គួរ​ព្រួយបារម្ភ​ខ្លាំងក្លា​ឬ​ត្រូវ​ប្រឈមមុខ​ច្រើន​នោះឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង​ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ដំណើរ​ជីវិត​ពុំសូវល្អ​ប៉ុន្មាន​ទេ ហេតុនេះ​ធ្វើឱ្យ កើតរឿង​រ៉ាវ​មិនសូវ​សប្បាយចិត្ត​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំណែក​ការប្រកប របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះ​ទ​ង្គិ​ច្រើន​យាយី​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕