ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩

589
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​ចាប់​តាំងតែ​ពី​ដើមខែ​មករា​មក​ដំណើរ​ជីវិត​របស់លោក​អ្នក​ល្អ ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃនេះ​វិញ​ឃើញ​ថាបើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល តែង​ឆ្លើយតប​មកវិញ​ផងដែរ​។ ក្រៅពីនេះ​ចំពោះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​ធ្វើ​អ្វី​ក៏​ជឿន លឿន​ទៅមុខ​គួរសម​។ ក្រៅពីនេះ​មិន​ថា​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ជឿនលឿន ទៅមុខ​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​អត់ធ្មត់​ក្នុង​ការងារ​បន្តិច​ទើប​មិនមាន​បញ្ហា មិនល្អ​ណាមួយ​ឈានចូល​កើត​។ នៅក្នុង​អំឡុងពេល​នេះដែ​រលោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង​ហើយ ព្យាយាម​រាល់​បញ្ហា​កើតឡើង​នោះ​រឿង​រាវ​បើ​កើតមាន​តូចធំ​ក៏​តែង​ទទួលផល​សម្រេច​មកវិញ​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​នោះទេ បើ​មិន​ដូច​ច្នេះ នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ផល​លំបាក​មកវិញ ហើយ​ចង់រក​ទប់ទល់​ក៏​មិន​ឈ្នះ​៕

ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​ធ្វើ​អ្វី​កុំ​រឹង​ចចេស​ឬ​មិន​ស្តាប់​អ្នកដទៃ​ប្រយ័ត្ន​ត្រូវ​ធ្លាក់ទឹក​គ្មាន​នរណា​ជួយ​ស្រោចស្រង់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវគោក​,​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​ជានិច្ច ម្ល៉ោះហើយ​បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគ ជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ការប្រកប​ការងារ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ដើម្បី​បង្អាក់ដំណើរ​មិនឱ្យ​មានការ​ទទួលផល ប្រយោជន៍​អ្វីមួយ​លើ​គេ​ឡើយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​ពិសេស​បញ្ហា​ងាយ​រត់​ចូល​ណាស់​គប្បី​មានការ ប្រយ័ត្នប្រយែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ទេ​៕

ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន ព្រោះ​ក្រុមមនុស្ស​ចាំ​ចាប់ កំហុស​និង​ព្យាបាទ​យាយី​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជម្លោះ​វិវាទ​គ្មានអ្វី ជឿនលឿន​ទៅមុខ​៕

ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ ហេតុនេះ ងាយ​កើត​នូវ​រឿង​រាវ​ចោមរោម​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង​ឯការ​ថយក្រោយ​វិញ​នោះ ក៏​ខ្លាំង​ដែរ​៕

ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង ការពង្រីក​មុខរបរ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សម ប្រកប​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ បំផុត​៕

ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ ខ្លាចក្រែង​បង្កកំហុស​អ្វីមួយ​កើតជា​បញ្ហា​តូច​រីក​រាលដាល​ជាធំ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​បន្តិចបន្តួច​កើតជា​ជម្លោះ​វិវាទ​ណា មួយ​ជាមួយ​អ្នកដទៃ​ឬ​សូម្បី​ញាតិមិត្ត​បងប្អូន​ខ្លួន​ក្តី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ប៉ុន្តែ​យ៉ាងណា​រាល់​ការប្រកប​កិច្ចការ​អ្វី​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពិសេស​ការងារ​ណា​ដែល​មិន​ច្បាស់លាស់​កុំ​ប្រថុយប្រថាន​ប្រយ័ត្ន​ផ្ទុះ​ជា​រឿងរ៉ាវ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​។ សម្រាប់​អ្នក​ប្រកប​ការ ងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត ជម្លោះ​វិវាទ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគ ច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កកើត មាន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ហើយ​ពិសេស​ធ្វើ​ច្រើន​ខុស ច្រើន​ថែមទៀត​។ ក្រៅពីនេះ​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​ក្រុមមនុស្ស​បង្ករឿង​កើតជា ជម្លោះ​ណាមួយ​ឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​កត់ សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ចំណែក​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនមាន​ការប្រទាំងប្រទើស ច្រើន​ទេ គឺ​រលូន​ល្អ​ទៅមុខ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​៕​