ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩

329
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​ទទួលរង​ចាញ់ បោក​គេ​ឬ​បាត់បង់​ណាស់ដែរ​។​ការរស់នៅ​ជួប​បញ្ហា​ល្អក់កករ​និង​រឿង​រាវ​យាយី​ច្រើន​បន្តិច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខ មើល​ក្រោយ ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់​យ៉ី​ន​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​បន្តិច ពីព្រោះថា​ផល​ល្អ​អាក្រក់​នៅមាន​ឱ្យ​ត្រូវ​ឆ្លងកាត់​នៅឡើយ​។​ការរស់នៅ ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទតែម្តង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បាំង​មុខ ៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ និង​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​កុំ​មាត់ឥតគម្រប​ឬ​និយាយ​មិន​កោតក្រែង​ចំពោះ​គ្នា​ព្រោះ​នោះ​នាំ​តែមាន​រឿង​រាវ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​កិច្ចការងារ​ក៏​តែង​ត្រូវ ចៅហ្វាយនាយ​ទុកចិត្ត​ប្រគល់​តួនាទី​អ្វីមួយ​ឱ្យធ្វើ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​នៅថ្ងៃនេះ​ដែរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរ ស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្ត​ស្គាល់ ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយ ក្រោយ​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ទេ ពិសេស​ធ្វើ ច្រើន​បែរជា​ទទួលផល​បាន​តិច​ទៅវិញ​ថែមទៀត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​និង​ក្រៅពីនេះ លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​តែម្តង ។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក មាន​គ្រោះ​ចូល​យាយី​បន្តិចបន្តួច​ដូចនេះ​គប្បី​មានការប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នកចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ទាក់ទង​ទៅនឹង​ប្រាក់កាស​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា ”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោក អ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចាកចេញ​ឆ្ងាយ​ហើយ​លោកអ្នក​ចង់​ប្រកប កិច្ចការ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ផង​។ ការរស់នៅ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោ​ម​ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួល ផលប្រយោជន៍​មកវិញ ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី​តែបើ​លោកអ្នក ចេះ​ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។​ចំណែក អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែន ឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ទោះ​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បាន​ទ្បើ​យ​មិន ដូច្នេះ នឹង​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ក្នុង​ពេលនេះ​លោកអ្នក​អាចមាន ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ​ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​គួរសម​ហើយ​បើ​ចង់​បើក​របរ​អ្វី​ក៏​អាច សាកល្បង​បានដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ប្រកប ការងារ​អ្វីមួយ​តែង​ជឿនលឿន​ទៅមុខ​និង​ទទួលលទ្ធផល​គ្រាន់​កក់ក្តៅ​ផងដែរ​។​ក្នុងថ្ងៃនេះ ដែរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សម ប្រកប​សឹងតែ​ទាំងអស់​។ ក្នុងផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ​ហើយ​លោកអ្នក ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕