ថ្ងៃទី​១៥ ខែមីនា ២០១៨

1251
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​ផល​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ព្រោះថា ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​ផង​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ កើត​ទ្បើង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​អារម្មណ៍​បន្តិច ពីព្រោះថា​ងាយ​បង្ក​នូវ​ផល​លំបាក​ដល់​អាត្មា​ខ្លួន ពេល​ក្រោយ​វិញ​ណាស់​។ សម្រាប់​ដំណើរ​ជីវិត​ស្ត្រី​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​គាប់ប្រសើរ​ទេ ដូចនេះ​ទោះ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពី​នេះដែរ​ឱ្យ​ប្រយ័ត្ន​រឿង​ឈឺខ្លួន ដោយ​បញ្ហា​អ្វីមួយ​ចូលមក​អុកឡុក​យាយី​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង​បាត់​របស់របរ​ផង​។ ការ​ប្រក បរបរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​រក​ផល​ចំណូល​ឯ​ការចំណាយ​មាន​ខ្ពស់​ណាស់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មានការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា​អ្វី​បើ​មិនចេះ​ប្រើ​ចិត្តសាស្ត្រ ឬ​ធ្វើ​ចិត្ត ត្រជាក់​ដោយ​មើល​ក្រុមមនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទេ​ពិតជា​ជួប​បញ្ហា​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន ។ ចំណែក​ការបំពេញ​ការងារ​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ណាស់​ចូរ​ប្រយ័ត្ន ប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ ពុំ​នោះទេ ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិន​សប្បាយ ចិត្ត​ក៏​ច្រើន​។​ទាំង​ស្ត្រី​បុរស​ពេលនេះ​នៅមាន​អំណោយផល​ល្អ​នៅឡើយ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តែង​ហុច​ផ្លែផ្កា​ជា​សន្សឹមៗ​ជានិច្ច​។ ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រក ស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ការធ្វើដំណើរ ពេលយប់​ព្រលប់​គប្បី​មានការ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​រឿង​ឧប្បត្តិហេតុ​តែម្តង​។​

សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ ប្រាស់​ទៅវិញ​ផង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ចូរ​បញ្ហា​អារម្មណ៍​កើតជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ដោយ​ប្រកា ណាមួយ​ឡើង​។ ក្រៅពីនេះ​ក៏​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហាលំបាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត ចំពោះ​មនុស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទ្បើ​យ​គប្បី​ប្រយ័ត្ន ប្រយែង​កាន់តែ​ប្រសើរ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​មិនសូវ​មានការ​ចម្រើន​លូតលាស់​ទៅ មុខ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​អ្វីមួយ​ថែមទៀត​។ សម្រាប់​ថ្ងៃនេះ ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ ជុំវិញខ្លួន​ណាស់​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​គ្មាន បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​នូវ​ការប្រែប្រួល​ខាង​អារម្មណ៍​និង​កិច្ចការងារ​វិញ ងាយ​ជួប​បញ្ហា​ច្រើន​ទៀតផង​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ​ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយ​ច្រើន​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វីមួយ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់​ផង​។ ក្រៅពី​បញ្ហា​ចរាចរ​លោកអ្នក​ក៏​តោង​តែ​ប្រយ័ត្ន​បញ្ហា អាក្រក់​យាយី​និង​បញ្ហា​សុខភាព​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ បំផុត​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ ហេតុនេះ​គប្បី​អត់ធ្មត់ និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ច្រើន​ខកបំណង ច្រើន ជាង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​ច្រើន ដូច្នេះ​ទោះ​ប្រកប ការងារ​តូចធំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​បញ្ហា​អាក្រក់ៗ​នោះ​តែង​តាម​ជាប់​ជានិច្ច​។ សម្រាប់​លោកអ្នក​ជា​កម្ម​ករ​ឬ​ប្រកបការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​នាំឱ្យ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន និង​មាន​ការចេះ​អត់ ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មិន​ឆ្លើយ​ត​ដូច គោលដៅ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់ ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕