ថ្ងៃទី​១៥ ខែសីហា ២០១៨

1131
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ ដូចនេះ គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។ ចំពោះ​ស្ត្រី​បើ​លោកអ្នក ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិន​ដឹងឮ​រឿង​រាវ​ខ្លះ ប្រយ័ត្ន​បណ្តែតបណ្តោយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើត មាន​ភាព​រកាំរកូស​ច្រើន ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​បន្តិច​តែ​យ៉ាងណា បើ​មានការ​ប្រយ័ត្នប្រយែង​និង​បំពេញការងារ​ម៉ត់ចត់​នោះ​តែង​ចៀសផុត​ផល​លំបាក​ទាំងពួង​ផង ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាចឈាន​ដល់​ការ​គុំ​គួ​ន​សងសឹក​ណាមួយ​មកវិញ​។ ការធ្វើដំណើរ​ផ្លូវ ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​។​

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ទើប​ប្រសើរ​។ ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់​ឯ​ចៅហ្វាយនាយ​ក៏ បង្កបញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាព​ស្ងប់ ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ ដង​។ ចំណែក​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​រីកចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​រឿង​ការងារ​ប្រាក់ កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់ ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ប្រកបការងារ​ឬ​ធ្វើ​អ្វីមួយ​។​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​មាន​ភាព​ស្រស់ស្រាយ ហើយ​លោកអ្នក​អាច​ទទួល ផលប្រយោជន៍​ច្រើន​ផង​បើ​មាន​បំពេញ​កិច្ចការងារ​អ្វី​ទទួលជោគជ័យ​នោះ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​បើ​នៅជាប់​ទ្រឹង​មួយកន្លែង​ជា​យូរថ្ងៃ​មកហើយ​ដោយ​គ្មាន​ការរីកចម្រើន​ទៅមុខ​ឥឡូវនេះ​បាន​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ​ឡើងវិញ​ហើយ​មានការ​ដាច់​មួយ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អម​ល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង ហើយ​បើ​គេ​ឃើញ​អ្នក ទន់ខ្សោយ​ផង​គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ បើ​ឃើញថា​កំពុង​ស្រុតចុះ​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់ ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ ដែរ​។ លោកអ្នក​អាចមាន​អ្វី​បាំង​ចិត្ត​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន​។ អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​មិន​គប្បី​ចាប់កំហុស​ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅពេល​ក្រោយ​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ធ្វើ​អ្វី​តែង​បង្ហាញ​លទ្ធផល​ឱ្យឃើញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ប្រាក់កម្រៃ​អាច​ហូរ​ចូល​ខ្លះ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ បំផុត​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ពីព្រោះថា​ផល​តែង​ឆ្លើយតប មកវិញ​ផង​។ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន ទៅមុខ​និង​មាន​ជោគជ័យ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​ការបំពេញ ការងារ​មាន​ភាព​ភ្លឺ​ថ្លា​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចង់​ទំនាក់ទំនង​ជាមួយ នរណាម្នាក់​ក៏​តែង​ទទួល​ការឆ្លើយតប​ល្អៗ​មកវិញ​ជានិច្ច​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ថ្ងៃនេះ​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត បន្តិច​ទើប​ផ្លែផ្កា​ល្អៗ​អាច​ហុច​ទាន់ពេលវេលា​ឬ​មិនត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​និង​មើលបំណាំ​ង​ច្រើន​ធ្វើឱ្យ មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ ផង​។ ការងារ​តូចធំ​លោកអ្នក​ត្រូវ​ពុះពារ​ទើប​មិន​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ខាងមុខ​។ សម្រាប់​ថ្ងៃនេះ ដែរ​បើ​លោកអ្នក​បំពេញការងារ​តែង​ឆាប់​ចប់​និង​ទទួលជោគជ័យ​ភាគច្រើន​ជានិច្ច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ទោះ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខ របរ​ជាការ​ប្រពៃ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក អ្នក​ស​ម្រេ​ចិត្ត​ឬ​ប្រកប​កិច្ចការងារ​សំខាន់​ណាមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ ចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀត សោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។

​រីឯ​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕​